ធនាគារ អ៊ូរី អបអរសាទរសមិទ្ធិផល និងកំណត់យុទ្ធសាស្រ្តអនាគតនៅក្នុងសន្និសីទយុទ្ធសាស្រ្តអាជីវកម្មឆ្នាំ ២០២៥!
Daneth MechFEBRUARY 25 2025

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានរៀបចំសន្និសីទយុទ្ធសាស្រ្តអាជីវកម្មឆ្នាំ ២០២៥ នៅ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ ព្រឹត្តិការណ៍នេះ គឺជាជោគជ័យ ដើម្បីអបអរសាទរពីការរីកចម្រើន និងសមិទ្ធផលដ៏អស្ចារ្យមួយឆ្នាំទៀត ស្របពេលដែលផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំខាងមុខក៏ត្រូវបានបើកបង្ហាញ ក្នុងឱកាសនោះផងដែរ។​ ​

សន្និបាតនេះ​ មានការអញ្ជើញចូលរួម​ពី គណៈ​គ្រប់គ្រងគ្រប់ជាន់ថ្នាក់​ ​បុគ្គលិក​ការិយាល័យ​កណ្តាល នាយក​តំបន់ និង​នាយក​សាខា​ទូទាំង​ប្រទេស។ គោលបំណងចម្បងនៃសន្និសីទគឺដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនៃឆ្នាំមុន និងដាក់ទិសដៅយុទ្ធសាស្រ្តសម្រាប់ការអនុវត្តនាឆ្នាំខាងមុខ។ បរិយាកាសនៃកម្មវិធី​ពោរពេញដោយ ក្តីសាទរ ភាពរីករាយ និជោគជ័យ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះឧត្តមភាព និងភាពច្នៃប្រឌិតក្នុងវិស័យធនាគារ។

Photo 2025 02 25 16 39 47

Photo 2025 02 25 16 39 46

 ដោយមានការប្រកួតប្រជែងកាន់តែខ្លាំង ការប្រតិបត្តិតាមគោលការណ៍​កាន់តែខ្ពស់ និងស្ថានភាពសេដ្ឋកិច្ចមិនទាន់ប្រសើរ ដែលនាំឱ្យបរិយាកាសអាជីវកម្មរបស់យើងមានភាពពិបាកបន្តិចក្ដី ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈឆន្ទៈដ៏រឹងមាំ ការប្តេជ្ញាចិត្ត ការប្រឹងប្រែងច្នៃប្រឌិត និងការផ្លាស់ប្តូរយុទ្ធសាស្រ្តនៅឆ្នាំនេះ ធនាគារ អ៊ូរី នឹងខិតជិតដល់គោលដៅរបស់យើងក្នុងការក្លាយជាធនាគារលំដាប់កំពូលទាំង ៥ នៅកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ប្រសាសន៍របស់លោក សុន ឆុលស៊ូ។

Photo 2025 02 25 16 39 48

Photo 2025 02 25 16 39 49

ព្រឹត្តិការណ៍នេះក៏មានការបង្ហាញ អំពីយុទ្ធសាស្រ្តរបស់ធនាគារសម្រាប់ឆ្នាំ ២០២៥ ដែលផ្តោតលើការលើកកម្ពស់បទពិសោធន៍អតិថិជន ការពង្រីកសេវាធនាគារឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធ​ភាពផងដែរ។ បន្ថែមពីនេះ បុគ្គលិកទាំងអស់ដែលបានចូលរួមមានឱកាសចូលរួម ដើម្បីចែករំលែកគំនិត និងចំណេះដឹងដើម្បីជំរុញចក្ខុវិស័យរបស់ធនាគារផងដែរ​។

Photo 2025 02 25 16 39 53

ជាផ្នែកមួយនៃការអបអរសាទរ ធនាគារ អ៊ូរី ក៏បានប្រគល់នូវពាន់រង្វាន់លើកទឹកចិត្តដល់ បុគ្គលិក និងការិយាល័យសាខាឆ្នើម ដែលបានចូលរួមយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ធនាគារ។ ពិធីប្រគល់រង្វាន់គឺជាព្រឹត្តិការណ៍ល្អបំផុតដល់បុគ្គលិក និងការិយាល័យសាខាឆ្នើម ដែលបង្ហាញពីទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើការងារសម្រាប់ស្ថាប័ន។​

Photo 2025 02 25 16 39 50

Photo 2025 02 25 16 39 45

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន ១៤៣ ទូទាំងប្រទេស មានបុគ្គលិកជាង ៣,៨០០ នាក់ និងបម្រើអតិថិជនជាង ៥១៥ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប១.៤ពាន់លាន សំពៀតឥណទាន ១.២ ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ ៧១៣ លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia