ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត កា្លយជាទីតាំងថ្មីសម្រាប់ការិយាល័យកណ្តាលរបស់ អ៊ែរអេស៊ា ខេមបូឌា
Bunthoeun KoemFEBRUARY 25 2025

រាជធានីភ្នំពេញ – ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ – ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត  អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន សូមស្វាគមន៍ចំពោះវត្តមានរបស់ អ៊ែរអេស៊ា ខេមបូឌា ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងតំបន់​ ហើយក៏ជាដៃគូពាណិជ្ជកម្មថ្មីរបស់ខ្លួន។  ភាពជា​ដៃគូដ៏សំខាន់មួយនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក្នុងការជម្រុញឱ្យមានចលនាផ្នែកពាណិជ្ជកម្ម   ចម្រុះនៅក្នុងតំបន់ និងការរស់នៅប្រកបដោយភាពរស់រវើកនៅតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។

 

Photo 2025 02 25 16 27 23

 

ក្រុមហ៊ុន អឺបេនលែន និង អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតការិយាល័យកណ្តាលថ្មីសម្រាប់ អ៊ែរអេស៊ា ខេមបូឌា នៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោត  ដើម្បីពង្រឹងយុទ្ធសាស្ត្រក្នុងការពង្រីកផ្នែកពាណិជ្ជកម្មរបស់ផ្សារទំនើបនិងពង្រឹងវត្តមានរបស់ អ៊ែរអេស៊ា ខេមបូឌា នៅប្រទេសកម្ពុជាកាន់តែខ្លាំងឡើង។

 

នៅក្នុងឱកាសនៃពិធីចុះហត្ថលេខាមួយនេះ ក៏មានការអញ្ជើញចូលរួមពី លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ អ៊ែរអេស៊ា ខេមបូឌា លោកស្រី Nguyen Ngoc Huyen ប្រធានផ្នែកពាណិជ្ជកម្ម អ៊ែរអេស៊ា ខេមបូឌា និងលោក អ៊ុង វិសុទ្ធបញ្ញា នាយកចាត់ការទូទៅនៃផ្សារទំនើប ខេ ម៉ល ព្រមទាំងក្រុមការងារថ្នាក់ដឹកនាំជាច្រើនរូបទៀត។

 

Photo 2025 02 25 16 27 23 (2)

(ការចាប់ផ្តើមការចុះហត្ថលេខាលើ MoU ថ្មីរវាងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត និងអ៊ែរអេស៊ា ខេមបូឌា)

 

ឥឡូវនេះ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងក្លាយជាទីតាំងថ្មីសម្រាប់ការធ្វើប្រតិបត្តិការរបស់ អ៊ែរអេស៊ា ខេមបូឌា ដែលផ្តល់នូវភាពងាយស្រួលដល់បុគ្គលិកទាំងអស់  និងផ្នែកបម្រើសេវាកម្មផ្សេងៗទៀត   ដោយ​មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរបុរីចន្ទគីរី ជាងនេះទៅទៀត ផ្សារទំនើបនេះត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាជីវកម្មដែលផ្តោតលើទំនាក់ទំនងជាមួយសហគមន៍ក្នុងតំប ន់ដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលកំពុងមានការកើនឡើងនៅតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ស្ថិតនៅត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិតេជោ។

 

Photo 2025 02 25 16 27 23 (3)

(លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ចែករំលែកចំណាប់អារម្មណ៍របស់លោកក្នុងព្រឹត្តិការណ៍ភាពជាដៃគូ)

 

ក្នុងឱកាសដ៏ពិសេសនេះ  លោក  កាំង  ហុក  អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ​ បានមានប្រសាសន៍ថា៖ «ការមកដល់របស់អ៊ែរអេស៊ា ខេមបូឌា បង្ហាញឱ្យឃើញពី ជំហានដ៏សំខាន់មួយនៃចក្ខុវិស័យរបស់ផ្សារទំនើប ខេ ម៉ល ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនិងការរស់នៅប្រកបដោយភាពរស់រវើកនៅតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។»   លោកបានបន្តទៀតថា៖  «ភាពជាដៃគូនេះដែរមិនត្រឹមតែបានបង្កើនភាពទាក់ទាញបន្ថែមទៀតខាងផ្នែកពាណិជ្ជកម្មសម្រាប់ផ្សារទំនើបខេម៉លព្រែកត្នោតប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់នូវភាពទំនើបនិងទីតាំងបែបលក្ខណៈប្រជុំជនដែលផ្តល់នូវភាពងាយស្រួលដល់បុគ្គលិក អ៊ែរអេស៊ា ខេមបូឌា ឱ្យស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ។»

 

 លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា៖ “ដរាបណាអ៊ែរអេស៊ាខេមបូឌានៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជាការផ្តល់សេវាកម្ម   ប្រកបដោយភាពងាយស្រួលសម្រាប់អ្នកដំណើរនៅតែជាអត្ថិភាពចម្បងរបស់យើង។ ការកំណត់ការិយាល័យកណ្តាលរបស់យើងនៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោត គឺស្របតាមចក្ខុវិស័យរបស់យើងយ៉ាងល្អឥតខ្ចោះ     ក្នុងការផ្តល់លទ្ធភាពដ៏សម្បូរបែបដល់អ្នកគ្រប់គ្នាដើម្បីទទួលបានការធ្វើដំណើរប្រកបដោយតម្លៃសមរម្យ   ហើយក៏សាកសមជាចំណែកមួយនៅក្នុងបណ្តាញពាណិជ្ជកម្មដែលកំពុងមានភាពលូតលាស់យ៉ាងល្អប្រសើរ។រួមបញ្ចូលដោយហេដ្ឋារចនាសម្ព័ន្ធសំណង់ប្រកបដោយគុណភាពខ្ពស់ហើយហ៊ុំព័ទ្ធដោយបរិស្ថានពណ៌បៃតងថែមទៀតនោះផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងផ្តល់ការស្វាគមន៍ដ៏កក់ក្តៅទាំងព្រមជាមួយទីតាំងដ៏សមប្រកបសម្រាប់ការធ្វើអាជីវកម្ម និង អ្នកដំណើរទាំងអស់​។”

 

Photo 2025 02 25 16 27 24

(ក្រុមការងារនៃផ្សារទំនើប ខេ ម៉ល ព្រែកត្នោត និង អ៊ែរអេស៊ា ខេមបូឌាចូលរួមក្នុងពិធីចុះហត្ថលេខា MoU)


ជាមួយនឹងយុទ្ធសាស្រ្តថ្មីស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) អ៊ែរអេស៊ា ខេមបូឌា នឹងបន្តផ្តោតលើការពង្រឹងបណ្តាញជើងហោះហើរនិងចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដើម្បីសម្រេចបំណងជាមជ្ឈមណ្ឌលប្រមូលផ្តុំជើងហោះហើរដ៏លេចធ្លោមួយនៅអាស៊ី។ អ៊ែរអេស៊ា ខេមបូឌា សង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិថ្មី នឹងអាចរក្សាភាពប្រកួតប្រជែងនៅក្នុងតំបន់បាន​យ៉ាងមានប្រសិទ្ធភាព ចំពោះតម្លៃសេវាកម្ម និងកម្រិតស្តង់ដារប្រតិបត្តិការទោះបីជាមានការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃតម្លៃប្រតិបត្តិការក៏ដោយ។​ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ អ៊ែរអេស៊ា ខេមបូឌា ​រំពឹងទុកនូវការចំណាយលើតម្លៃសេវាកម្មមួយ ដែលអាចទទួលយកបានប្រកបដោយភាពសមរម្យដើម្បីទទួលបាននូវការរីកចម្រើនប្រកបដោយចីវភាពហើយអាចរក្សាការផ្តល់ភាពងាយស្រួលដល់អ្នកដំណើរគ្រប់គ្នាឱ្យបានយូរអង្វែង។

 

Photo 2025 02 25 16 27 24 (2)

(លោក កាំង ​ហុក ជូនកាដូអនុស្សាវរីយ៍ថ្លែងអំណរគុណដល់លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិអ៊ែរអេស៊ា ខេមបូឌា)

 

ផ្សារទំនើប  ខេ  ម៉ល  ព្រែកត្នោត គ្រោងនឹងបើកដំណើរការនៅក្នុង ខែតុលា ឆ្នាំ២០២៥ ដោយមានដៃគូសហការ ដូចជា ប្រោនកាហ្វេ (BROWN Coffee) ភោជនីយដ្ឋាន Kungfu Kitchen ភោជនីយដ្ឋាន THAISMITH ព្រមទាំងវត្តមានដៃគូពាណិជ្ជកម្មផ្សេងៗជាបន្តបន្ទាប់ទៀត ដោយដើរតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជា  ទីកន្លែងរស់នៅប្រកបដោយភាពរស់រវើក ដើម្បីទុកបម្រើការជាទីតាំងតែមួយសម្រាប់អ្នកធ្វើដំណើរ អ្នកដែលនៅជុំវិញសហគមន៍ និងអ្នករស់នៅក្នុងបុរីចន្ទគីរី ។ បន្ទាប់ពីទទួលបាននូវភាពជោគជ័យក្នុងការបង្កើតផ្សារទំនើប ខេ ម៉ល វេង ស្រេង ដែលបច្ចុប្បន្នកំពុងទទួលស្វាគមន៍ភ្ញៀវជាង ៦៣០០ នាក់ជារៀងរាល់ថ្ងៃ និងជាទីតាំងសម្រាប់ហាងទំនិញជាតិ និងអន្តរជាតិល្បីៗចំនួន  ៤៥ ហាង  ផ្សារទំនើប  ខេ  ម៉ល  ព្រែកត្នោត  ក៏កំពុងត្រៀមខ្លួនក្នុងការលើកកម្ពស់ ដល់វិស័យពាណិជ្ជកម្ម និងគុណភាពនៃការរស់នៅក្នុងតំបន់ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញផងដែរ។

 

Photo 2025 02 25 16 27 24 (3)

Photo 2025 02 25 16 27 25

(រូបភាពផ្សារទំនើប ខេ ម៉ល ព្រែកត្នោត មើលពីខាងមុន)

 

អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយ ដែលបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្តដោយការប្តេជ្ញាលើគុណភាព ភាពឋិតឋេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន ជឿជាក់ថាការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។ ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នុងស្រុកខ្នាតធំ ISI GROUP ដែលជាក្រុមហ៊ុនដែលមានបទពិសោធន៍លើសពី ២៥ ឆ្នាំក្នុងវិស័យសម្ភារសំណង់ និងការសាងសង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណិតៗ ពោរពេញដោយភាពច្នៃប្រឌិត ដោយឆ្លុះបញ្ចាំងតាមរយៈគម្រោងដែលបានអភិវឌ្ឍដូចជា អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences និង Embassy Central (ខុនដូបែបប្រណិត) Treeline Urban Resort (សណ្ឋាគារបែបសិល្បៈដំបូងគេនៅក្នុងទីក្រុងសៀមរាប) និង បុរីចន្ទគីរី ដែលជាគម្រោងលំនៅឋានថ្មី និងជាភាពជោគជ័យដ៏ធំមួយរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការរួមចំណែកលើកស្ទួយគុណភាពនៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

 

អំពី អ៊ែរអេស៊ា ខេមបូឌា

អ៊ែរអេស៊ា ខេមបូឌា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AirAsia Aviation Group ចាប់តាំងពីឆ្នាំ ២០២២ មក បានប្តេជ្ញាក្នុងការផ្តល់ជូនការធ្វើដំណើរតាមផ្លូវអាកាសដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ ទៅ-មកពីប្រទេសកម្ពុជា។ ជាផ្នែកមួយនៃបណ្តាញរបស់ អ៊ែរអេស៊ា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នៅតែបន្តពង្រឹងការតភ្ជាប់ជើងហោះហើរក្នុងតំបន់អាស៊ាន  ដោយធ្វើឱ្យការធ្វើដំណើរមានភាពកាន់តែងាយស្រួល និងរលូនសម្រាប់គ្រប់គ្នា។

 

ក្រុមហ៊ុន AirAsia Aviation Group បានដឹកជញ្ជូនអ្នកដំណើរប្រមាណជាង៨០០លាននាក់ ទៅកាន់គោលដៅជាង១៣០ ជុំវិញពិភពលោកចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ។ ជាមួយនឹងបេសកកម្មក្នុងការបម្រើសេវាកម្មទៅកាន់អ្នកដំណើរដែលមិនទាន់បានប្រើសេវាកម្មនេះនៅឡើយ អ៊ែរអេស៊ា បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល ក្រោមពាក្យស្លោក ថា “ឥឡូវនេះអ្នកគ្រប់គ្នាអាចហោះហើរបាន”។ ការប្តេជ្ញាចិត្តចំពោះតម្លៃ ជម្រើស និងការច្នៃប្រឌិត បានធ្វើឱ្យ អ៊ែរអេស៊ា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោកសម្រាប់​ឆ្នាំ​ ២០២៥ ដោយ AirlineRatings.com នេះសបញ្ជាក់ពីការរក្សាបាននូវការគ្រប់គ្រងតម្លៃសមរម្យរបស់ខ្លួនក្នុងការផ្តល់ជូនការធ្វើដំណើរតាមផ្លូវអាកាស និងផ្តោតសំខាន់លើអ្នកធ្វើដំណើរ៕ 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia