ដំណឹង! មានអត្តសញ្ញាណប័ណ្ណរបក ឬខូច អាចទៅធ្វើនៅទីតាំងនេះបាន ដោយមិនចាំបាច់មានឯកសារបន្ថែមទេ
ធី ស្រីល័ក្ខFEBRUARY 3 202310.4 K views

ចាប់ពីពេលនេះទៅ​ ចំពោះបងប្អូនដែលមានករណីរបក ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនអាចយកទៅប្តូរថ្មីបាន ដោយពុំចាំបាច់ភ្ជាប់ឯកសារផ្សេងទៀតបន្ថែមទេ។ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុកផេក របស់ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង ដែលជាអគ្គនាយករងនៃនាយកដ្ឋានអត្តសញ្ញណកម្ម។

ឆ្លៀតក្នុងឱកាសនេះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ ថ្ងៃ អាចអញ្ជើញមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖

១. តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្នុងក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន

២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)

៣. ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ (Aeon Mall 2) សែនសុខ។

សូមបញ្ជាក់ថា សូមប្រជាពលរដ្ឋទាំងអស់ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ (និងឯកសារសំអាង ករណីមានការផ្លាស់ប្តូរទិន្នន័យ)។ ប្រសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងទៅកាន់លេខ៖ ១២៧១/០១៧ ៨៩៨ ៩១៥៕

២១

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia