ធនាគារ ឈីហ្វ ប្រារព្ធពិធីសម្ពោធជាផ្លូវការទីស្នាក់ការកណ្ដាលថ្មី និងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី១១ ក្នុងឆ្នាំ២០២៥
Sreymom ChaMAY 2 2025

ធនាគារ ឈីហ្វ ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ពីរក្នុងឆ្នាំ ២០២៥​​ នេះ ដែលទីមួយគឺជាការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារ Chief Tower និងទី២ ខួបលើកទី ១១ ក្នុងការធ្វើប្រតិបត្តិការធនាគារក្នុងប្រទេសកម្ពុជា។ កម្មពិធីនេះនឹងគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ដែលនេះគឺជាការបោះជំហានថ្មីមួយក្នុងការបន្តពង្រីក និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រទៅកាន់តំបន់ពាណិជ្ជកម្មដ៏លេចធ្លោបំផុតមួយនៃរាជធានីភ្នំពេញ។

Photo 2025 05 02 10 21 39

ការផ្លាស់ប្តូរទីស្នាក់ការកណ្តាលពីតំបន់បឹងកក់ មកទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារ Chief Tower ដែលមានទីតាំងនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ ៣២២ ក្នុងសង្កាត់បឹងកេងកង១ គឺដើម្បី   ផ្តល់ភាពងាយស្រួលដល់អតិថិជន និងដៃគូអាជីវកម្ម។ ទីស្នាក់ការកណ្តាល Chief Tower​ នេះ នឹងធ្វើប្រតិបត្តិការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ដែលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារដើម្បីឱ្យអតិថិជនងាយស្រួលបន្ថែមទៀតក្នុងការទទួលនូវសេវាកម្មពីធនាគារ។

Photo 2025 05 02 10 21 34

ប្រធាននាយក​ប្រតិបត្តិ​ធនាគារ ឈីហ្វ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បាន​បញ្ជាក់យ៉ាងច្បាស់លាស់​ពី​សារៈសំខាន់ទាំងនេះថា​ ទីស្នាក់ការថ្មីរបស់យើងមិនមែនគ្រាន់តែជាអគារនោះទេ តែវាតំណាងឱ្យការវិវត្ត គុណតម្លៃ និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការផ្លាស់ប្តូរទៅកាន់ទីតាំងសំខាន់នេះ និងការពង្រីកប្រតិបត្តិការ សេវាកម្មរហូតដល់ចុងសប្តាហ៍ទៀតផង ដើម្បីបញ្ជាក់សារជាថ្មីថាយើងនឹងផ្តល់សេវាកម្មឱ្យកាន់តែងាយស្រួលដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

Photo 2025 05 02 10 21 20

ការបោះជំហានដោយភាពអត់ធ្មត់ រហូតទទួលបានជោគជ័យក្លាយជាធនាគារ ពាណិជ្ជ

ធនាគារ ឈីហ្វ បង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៣​ ជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន ១០លានដុល្លារ ហើយបានចាប់ផ្តើមដំណើររបស់ខ្លួនដំបូងត្រឹមជាធនាគារឯកទេសតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំ ធនាគារយើងបានទទួលអាជ្ញាប័ណ្ណកម្លាយខ្លួនទៅជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០១៨។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤​ យោងតាមរបាយការណ៍សវនកម្មដោយ EY ទ្រព្យសកម្មសរុបរបស់ធនាគារមានលើសពី ២៨១លានដុល្លារ ខណៈដែលប្រាក់បញ្ញើសរុបមានលើសពី ១៨៨​លានដុល្លារ និងការកើនឡើងប្រាក់ចំណេញយោងតាមស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដែលជាសញ្ញានៃកំណើនដ៏រឹងមាំ និងប្រសិទ្ធភាពនៃប្រតិបត្តិការ។

Photo 2025 05 02 10 21 14

មួយទស្សវត្សកន្លងមកនេះ ធនាគារ ឈីហ្វ រីកចម្រើនទាំងអតិថិជន​ និងបុគ្គលិកការងាររបស់ខ្លួន ខណៈពេលដែលយើងប្រឹងប្រែងបន្ថែមទៀតលើគោលដៅជាយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរតាមបែបឌីជីថល (Digital) ដោយគោរពលើអនុលោមតាមបទប្បញ្ញត្តិ និងការកំណត់ម៉ាកយីហោ។ លោកបណ្ឌិត បានចាត់ទុកការរីកចម្រើននេះទៅនឹងទស្សនវិជ្ជាណែនាំរបស់ធនាគារ "The Chief Way" ដែលសង្កត់ធ្ងន់លើវិជ្ជាជីវៈ សុចរិតភាព និងភាពជាដៃគូរយៈពេលវែងជាមួយអតិថិជន។

Photo 2025 05 02 10 21 07

លោកបានមានប្រសាសន៍ថា “យើងបានចាប់ផ្តើមជាមួយនឹងបេសកកម្មច្បាស់លាស់ ដើម្បីបម្រើប្រជាជនកម្ពុជា តាមរយៈសេវាធនាគារប្រកបដោយក្រមសីលធម៌ និរន្តរភាព និងអាចប្រើប្រាស់សេវាធនាគារគ្រប់ៗគ្នាបាន។ “តម្លៃនៃការជឿទុកចិត្ត និងទំនួលខុសត្រូវគឺជាចំណុចស្នូលដែលអាចឱ្យយើងធ្វើទាំងអស់គ្នាបាន”។

Photo 2025 05 02 10 21 01

ទំនុកចិត្ត វិជ្ជាជីវៈ និងគំនិតច្នៃប្រឌិត និងទស្សនវិស័យក្នុងឆ្នាំ ២០២៥

លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានគូសបញ្ជាក់ថាមកដល់ឆ្នាំ ២០២៥ យើងបន្តការប្តេជ្ញាចិត្តជាថ្មី ដើម្បីផ្តល់ជំនឿទុកចិត្ត សីលធម៌ និងទំនាក់ទំនងអតិថិជនឱ្យកាន់តែរឹងមាំ ដែលជាគោលការណ៍គ្រឹះសម្រាប់ឆ្នាំខាងមុខ។ លោកបានពន្យល់ថា "ទំនុកចិត្ត និងក្រមសីលធម៌ គឺជាសសរស្តម្ភដែលនាំយើងឆ្លងកាត់គ្រប់ដំណាក់កាលនៃការរីកចម្រើន ហើយវានឹងជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់យើងនៅក្នុងឆ្នាំ ២០២៥ នេះ" ។ "យើងមានក្រុមការងារខ្លាំង វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មដែលសមស្របនឹងតម្រូវការរបស់អតិថិជនរបស់យើងនៅថ្ងៃនេះ និងទៅអនាគត"។

Photo 2025 05 02 10 20 55

ការប្រកាន់ខ្ជាប់របស់ធនាគារ Chief ចំពោះការអនុវត្តអាជីវកម្មប្រកបដោយសីលធម៌ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងយុទ្ធសាស្រ្តរយៈពេលវែង ដោយផ្តោតលើនិរន្តរភាពលើប្រាក់ចំណេញរយៈពេលខ្លី។ លោកបានបន្ថែមថា "យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពជាមួយអតិថិជនរបស់យើង។ វិធីសាស្រ្តប្រកបដោយក្រមសីលធម៌ធានាថាយើងបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាព ខណៈពេលយើងកំពុងកសាងទំនុកចិត្តយូរអង្វែង" 

Photo 2025 05 02 10 20 48

ធនាគារនឹងពង្រីកបណ្តាញសាខាបែបយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់នៃរាជធានីភ្នំពេញ និងទីប្រជុំជនខេត្ត។ ការរីកចម្រើនផ្នែករូបវន្តនេះនឹងបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមបែបឌីជីថល (Digital) ដែលកំពុងដំណើរការ ដូចជាកម្មវិធី Chief Mobile ៣.០ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវចំណុចប្រទាក់ និងបទពិសោធន៍ធនាគារឌីជីថលដ៏ប្រសើរមួយ។

Photo 2025 05 02 10 20 43

សេវាកម្មផ្តល់ប្រាក់កម្ចីខ្នាតតូចបែបឌីជីថល (Digital​ Micro-Lending Platform) ក៏បន្តជួយដល់បរិយា ប័ន្នហិរញ្ញវត្ថុផងដែរ ដោយផ្តល់ឥណទានជូនអតិថិជនរហូតដល់ $៥០០០ គ្មានទ្រព្យបញ្ចាំ ដោយគ្រាន់តែស្នើសុំតាមទូរសព្ទ ហើយប្រើរយៈពេល ២៤ម៉ោងដើម្បីទទួលបានប្រាក់កម្ចីហៅថា Chief Easy ។ វាអនុញ្ញាតឱ្យអតិថិជនដែលមានសិទ្ធិស្នើសុំប្រាក់កម្ចីរហូតដល់ $៥,000 ដោយគ្មានវត្ថុបញ្ចាំ តាមរយៈស្មាតហ្វូនរបស់ពួកគេ ដែលបម្រើសេវាកម្មរយៈពេល ២៤ម៉ោង។ លើសពីនេះធនាគារ Chief រក្សាភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលសំខាន់ៗ រួមមានប្រព័ន្ធបាគង​ (Bakong) របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជា KHQR និង CSS ។

Photo 2025 05 02 10 20 26

ការគ្រប់គ្រងហានិភ័យ និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌

ការរីកចម្រើនឥតឈប់ឈរជាលំដាប់របស់ធនាគារ ឈីហ្វ ចំពេលដែលមានទិដ្ឋភាពហិរញ្ញវត្ថុកំពុងវិវឌ្ឍន៍ដែលបណ្តាលឱ្យការគ្រប់គ្រងហានិភ័យប្រកបដោយមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការយកចិត្តទុកដាក់អនុវត្តតាមបទប្បញ្ញត្តិឱ្យមានប្រសិទ្ធភាព។ លោកបណ្ឌិត មានប្រសាសន៍ថា “ការគ្រប់គ្រងហានិភ័យ គឺជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការរបស់យើង”។ "ការផ្តោតអារម្មណ៍លើការសម្រេចចិត្តដោយប្រុងប្រយ័ត្នខ្ពស់ និងប្រកបដោយការទទួលខុសត្រូវដែលស្របតាមចក្ខុវិស័យរយៈពេលវែងរបស់យើង និងគាំទ្រទាំងស្ថិរភាពអតិថិជន និងកំណើនប្រកបដោយនិរន្តរភាព។"

ការដឹកនាំនៅតែមានទំនុកចិត្តដោយសារតែធនាគារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន បុគ្គលិក និងដៃគូយុទ្ធសាស្រ្ត  និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC) ទើបធ្វើឱ្យសម្រេចឱ្យខានតែបាននូវគោលបំណងរបស់ខ្លួនក្នុងឆ្នាំ ២០២៥។ "មកដល់ឆ្នាំ ២០២៥​នេះ ដោយមានចក្ខុ​វិស័យច្បាស់លាស់ ដើម្បីបន្តក្លាយជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តសម្រាប់អតិថិជនរបស់យើង ក៏ដូចជារក្សាបាននូវកំណើនសីលធម៌ខ្ពស់បំផុត និងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា" ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ​​នេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្រពីសំណាក់ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ព្រមទាំងអតិថិជន និងដៃគូអាជីវកម្មដ៏ស្មោះត្រង់របស់យើងដែរ។

ដោយមានទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ការផ្តោតទៅលើតម្រូវការរបស់អតិថិជន និងគុណតម្លៃស្នូលលើរាល់ការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយធនាគារ ឈីហ្វ ត្រៀមរួចជាស្រេចដើម្បីវឌ្ឍនភាពឆ្នាំបន្តទៀត ក្នុងគោលបំណងផ្តល់នូវទំនុកចិត្ត ការច្នៃប្រឌិត និងសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលសម្រាប់ប្រជាជនកម្ពុជាយើង។

ទីស្នាក់ការកណ្តាលថ្មី​: https://maps.app.goo.gl/ZCoLPPPZannnGsmE7

Chief Bank Celebrates Grand Opening of New HQ and 11th Anniversary Milestone in 2025

Chief Bank is celebrating two major milestones in 2025: the grand opening of its new headquarters at Chief Tower and the 11th anniversary of its establishment in Cambodia’s banking sector. The official opening ceremony for the Chief Tower headquarters is scheduled for April 28, 2025, marking a significant step in the bank’s ongoing expansion and its strategic move to one of Phnom Penh’s most prominent commercial areas.

Relocating from its previous headquarters in Boeung Kak, the bank’s new home at Chief Tower, located at the corner of Preah Monivong Blvd and Street 322 in Boeung Keng Kang 1, offers increased accessibility for customers and business partners. Notably, the Chief Tower office will operate seven days a week, reflecting the bank’s commitment to customer convenience and service excellence.

Dr. Soeung Morarith, CEO of Chief Bank, emphasized the symbolic importance of this new development. “Our new HQ is not just a building; it represents our evolution, our values, and our long-term vision,” he said. “By moving into this prime location and extending service hours to weekends, we are reaffirming our promise to be more accessible and responsive to the needs of our customers.”

From Humble Beginnings to Commercial Banking Success

Established in December 2013 with an initial registered capital of USD 10 million, Chief Bank began its journey as a specialized bank. In just five years, it had grown enough to be granted a commercial banking license in 2018. As of 31 December 2024, according to the audited report by EY, the bank’s total assets exceeded USD 281 million, while total deposits surpassed USD 188 million, and rising profits in accordance with CIFRS— signaling strong growth and effective operational execution.

Over the past decade, Chief Bank has expanded both its customer base and workforce, while continuing to meet its strategic objectives across digital transformation, regulatory compliance, and brand positioning. Dr. Morarith attributes this growth to the bank’s guiding philosophy, “The Chief Way,” which emphasizes professionalism, integrity, and long-term partnerships with clients.

“We began with a clear mission to serve the Cambodian people through ethical, sustainable, and accessible banking,” he said. “Our values of trust and responsibility remain at the heart of everything we do.”

Trust, Professionalism and Innovation Drive 2025 Vision

As the bank enters 2025, Dr. Morarith underlined Chief Bank’s renewed commitment to trust, ethics, and strong customer relationships as foundational principles for the year ahead. “Trust and ethics are the pillars that have carried us through every phase of growth, and they will be the foundation for our success in 2025,” he explained. “We have a strong team, an innovative approach, and a business model that is well-suited to meet the needs of our customers—today and into the future.”

Chief Bank’s adherence to ethical business practices is deeply rooted in its long-term strategy, with a focus on sustainability over short-term profits. “We focus on building strong, sustainable relationships with our clients. Our ethical approach ensures we continue to serve customers effectively while building lasting trust,” he added.

The bank will further expand its strategic branch network in high-potential areas of Phnom Penh and provincial towns. This physical growth will complement ongoing digital initiatives, such as the upgraded Chief Mobile 3.0 app, which provides users with an intuitive interface and enhanced digital banking experience.

The bank’s digital micro-lending platform, Chief Easy, also continues to support financial inclusion. It allows eligible customers to apply for loans of up to $5,000, collateral-free, via their smartphones, with decisions provided within 24 working hours. Additionally, Chief Bank maintains partnerships with key digital payment platforms, including the National Bank of Cambodia’s Bakong system, KHQR, and CSS.

Risk Management and Ethical Leadership

Chief Bank’s steady growth amid an evolving financial landscape is also attributed to its prudent risk management and strong regulatory compliance. “Risk management is a cornerstone of our operations,” said Dr. Morarith. “Our focus is on careful and responsible decision-making that aligns with our long-term vision and supports both customer stability and sustainable growth.”

The bank’s leadership remains confident that with support from its clients, staff, and partners—and under the oversight of the National Bank of Cambodia (NBC)—it is well-positioned to achieve its objectives in 2025. “We are entering 2025 with a clear vision: to continue being a trusted financial partner for our customers, uphold the highest ethical standards, and contribute to Cambodia’s financial and economic growth,” Dr. Morarith concluded.

On the New Year 2025, Dr. Morarith also expressed his gratitude for the continued support of the National Bank of Cambodia, General Department of Taxation, and other related authorities, as well as the bank’s loyal customers and business partners.

With its new headquarters, sustained customer focus, and core values guiding every decision, Chief Bank is poised for another year of progress, aiming to deliver trust, innovation, and inclusive financial services for the Cambodian people.

New Headquarters: https://maps.app.goo.gl/ZCoLPPPZannnGsmE7

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia