ជាអ្នកថតរូប ក៏អាចក្លាយជាអ្នកមាន! យុវត្តីវ័យ២៣ឆ្នាំ បង្ហើបគន្លឹះធំៗ អាចទាញចំណូលខ្ពស់ពីវិស័យថតរូប
Kan DaraMAY 2 202544 views

យុវត្តីឈ្លក់វង្វេងនឹងការថតរូបកញ្ញា Grace Torres ច្នៃចំណង់ចំណូលចិត្តពីការថតរូប អាចឆ្កឹះចំណូលបានរាប់ម៉ឺនដុល្លារពីអាជីពនេះ និងមានអារម្មណ៍ថាខ្លួនកំពុងរស់នៅក្នុងសុបិនមួយដ៏អស្ចារ្យ។

 

Grace Torres បានធ្លាក់ក្នុងអន្លង់ស្នេហ៍នៃការថតរូបតាមពីអាយុ១៣ឆ្នាំមកម្ល៉េះ ដោយនាងបានទិញកាំមេរ៉ាដំបូង “Canon Rebel T3” ក្នុងឆ្នាំ២០១២។ Torres បានលើកឡើងយ៉ាងដូច្នេះថា៖ «ទោះជាក្មេងវ័យ១៣ឆ្នាំក្តី ខ្ញុំមើលឃើញវាជាការវិនិយោគ។ ខ្ញុំបានទិញកាំមេរ៉ា ជាមួយនឹងប្រាប់ដែលខ្ញុំសន្សំពីថ្ងៃខួបកំណើត និងបុណ្យណូអែល»

 

លុះប៉ុន្មានឆ្នាំកន្លងផុតទៅ Torres បានចូលរៀននៅសាកលវិទ្យាល័យ Southeastern ក្នុងទីក្រុង Lakeland រដ្ឋ Florida និងឆ្លៀតធ្វើការក្រៅម៉ោង ២-៣កន្លែងផ្សេងទៀត ដើម្បីរកលុយទិញឧបករណ៍កាំមេរ៉ា។ ក្រោយមានសម្ភារៈល្មមប្រើហើយ នាងក៏បានប្រើអាជីពជាអ្នកថតរូបមិនសូវជំនាញទាញចំណូលបន្តិចបន្តួចគ្រាន់ចិញ្ចឹមក្រពះ និងពុំមានជំនឿចិត្តថាការថតរូបអាចបង់វិក្កយបត្របន្ទាប់ពីរៀនចប់នោះទេ។

 

ប៉ុន្តែក្រោយតាមដានអ្នកថតរូបផ្សេងទៀតនៅលើ Instagram នាងបានរកឃើញថា ប្រសិនបើមានឧបករណ៍គុណភាពខ្ពស់ ជាមួយនឹងការថតកាន់តែច្រើន នោះនាងនឹងមានឱកាសចាប់យកការថតរូបជាអាជីពពេញម៉ោង។ គ្រានោះនាងបានឆ្លៀតពេលថតរូប និងពិធីខួបកំណើត ដែលជួនកាលរកបាន ១០០ដុល្លារសម្រាប់ការងារ ៤ម៉ោង។ លុះដល់ឆ្នាំ ២០១៩ នៅអាយុ ២០ឆ្នាំ Torres រកប្រាក់បានប្រហែល ២០០០ដុល្លារ តាមរយៈការថតរូបឯករាជ្យ និងការរចនាក្រាហ្វិក ដោយចំណាយពេលផ្តោតលើការងារនេះទាំងស្រុង។

 

មិនឈប់ត្រឹមប៉ុណ្ណេះ Torres បានចំណាយពេល ២-៣ខែ ដើម្បីស្រាវជ្រាវការបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព និងធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមយ៉ាងសកម្មអំពីសេវាកម្មរបស់នាង។ នៅខែឧសភា ឆ្នាំ២០២១ ៦ខែបន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ នាងបានបោះជំហានចូលស៊ុបក្នុងអាជីវកម្មនេះតែម្តង។ Torres បាននិយាយថា នាងបានចំណាយប្រហែល ៤៥,០០០ដុល្លារ ក្នុងការចាប់ផ្តើម ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នាងអាចរកប្រាក់បាន ១៧៧,០០០ដុល្លារក្នុងឆ្នាំដដែល ហើយថ្ងៃនេះនាងរកបានច្រើនជាង ១០,០០០ដុល្លារក្នុងមួយខែ។ នេះបើយោងតាមឯកសារដែលត្រូវបានពិនិត្យដោយ CNBC Make It។

 

យុវត្តីវ័យ២៤ឆ្នាំ Torres បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់ធ្វើការងារច្រើនក្នុងពេលតែមួយ ដូច្នេះពេលមានការងារតែមួយ ខ្ញុំអាចផ្តោតបានល្អ មានពេលវេលាផ្ទាល់ខ្លួន និងមានការវិភាគប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំភ្ញាក់ពីដំណេកជារៀងរាល់ព្រឹកដោយក្តីរំភើប ក្នុងការធ្វើការជាមួយអតិថិជន និងធ្វើអ្វីដែលខ្ញុំស្រលាញ់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងរស់នៅក្នុងសុបិន»។ រយៈពេល​មួយ​ឆ្នាំ​កន្លះ​កន្លង​ទៅ Torres បាន​ផ្ទេរ​ភារកិច្ច​មួយ​ចំនួន​របស់​នាងទៅអ្នកផ្សេង។ នាងបានវិនិយោគលើសេវាកម្មផ្លូវច្បាប់ ដើម្បីឲ្យអាជីវកម្មរបស់នាងដំណើរការស្របតាមច្បាប់ត្រឹមត្រូវ និងមានអ្នកម៉ៅការដែលជួយនាងក្នុងការកែសម្រួលរូបថត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia