ក្រុមហ៊ុន Guan Zun Energy Investment Co., Ltd. បំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា
Meng SonglyMAY 2 202566 views

(ភ្នំពេញ)៖ ក្រុមហ៊ុន Guanzun Energy Investment Co., Ltd. បានចេញមុខបកស្រាយថា សារព័ត៌មានថ្មីៗបានចុះផ្សាយថា ក្រុមហ៊ុនជាក់លាក់មួយនឹងសាងសង់រោងចក្រចម្រាញ់ប្រេងនៅកម្ពុជា ដែលមានទិន្នផលប្រចាំឆ្នាំ ១០លានតោន ប៉ុន្តែតាមពិតទៅ សំណើរបស់ក្រុមហ៊ុនក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេងនេះ កំពុងត្រូវបានអនុវត្តនិតិវិធីស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានៅឡើយ។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនបានសម្ភាសន៍មកភាគីខាងក្រុមហ៊ុន ដើម្បីសាកសួរព័ត៌មានពិតប្រាកដ មុនពេលពួកគេបោះពុម្ពផ្សាយ ឱ្យបានត្រឹមត្រូវទេ បុគ្គលិកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន មិនបានធ្វើការកត់សម្គាល់រាល់ការចុះផ្សាយនោះ ហើយមិនអាចកែតម្រូវព័ត៌មានបានទាន់ពេលវេលាទេ ដូច្នេះក្រុមហ៊ុន Guan Zun Energy Investment Co., Ltd. សូមសុំទោសចំពោះភាពច្របូកច្របល់ដែលកើតមានឡើងដល់សាធារណជន និងរដ្ឋាភិបាល។

តាមរយៈសេចក្តីបំភ្លឺព័ត៌មាន ក្រុមហ៊ុនគូសបញ្ជាក់ថា៖ «ក្រុមហ៊ុន Guan Zun Energy Investment Co., Ltd. ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ ១០០០៤១៦២៧៥ អំឡុងឆ្នាំ២០២៤ ក្នុងគោលបំណងចម្បងរបស់យើង គឺដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាតទំនើបនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់យើង បានទទួលការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល (MME) ដើម្បីធ្វើការសិក្សាសមិទ្ធលទ្ធភាព ហើយយើងបានបញ្ចប់ការសិក្សា និងបានដាក់ជូនក្រសួងពិនិត្យ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំកំពុងធ្វើការកែប្រែរបាយការណ៍លើចំណុចខ្វះខាតមួយចំនួន»។

 

ក្រុមហ៊ុន Guan Zun Energy Investment Co., Ltd. ពោរពេញដោយទំនុកចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយសូមបញ្ជាក់ជាថ្មីនូវចេតនារបស់ក្រុមហ៊ុនក្នុងការវិនិយោគលើឧស្សាហកម្មចម្រាញ់ប្រេងរបស់កម្ពុជា គឺជាការពិត និងសូមកោតសរសើរយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងរបស់ក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នភាពព័ត៌មានដល់សាធារណជននៅពេលសមស្រប។ យើងក៏សូមអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយទាក់ទងមកយើងដើម្បីពិនិត្យការពិតឡើងវិញមុនពេលពួកគេបង្ហោះព័ត៌មានអំពីគម្រោងរបស់ក្រុមហ៊ុន៕

Ga

2025 05 02 16.41.10

Screenshot 2025 05 02 at 4.40.07 Pm

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia