ទៅអង្គរសង្រ្កាន! កុំភ្លេចចូលលេងស្តង់ធនាគារ វីង ដើម្បីទទួលបានកាដូជាច្រើន
Daneth MechAPRIL 12 2025

ក្នុងកំលុងនៃព្រឹត្តិការណ៍អង្គរសង្ក្រាន ធនាគារ វីង នឹងរៀបចំស្តង់ពិព័រណ៍នៅទល់មុខប្រាសាទអង្គរវត្ត និងដងស្ទឹងសៀមរាប ដែលអ្នកទស្សនាអាចចូលរួមលេងហ្គេមកម្សាន្តសប្បាយៗ ហើយចែកកាដូស្អាតៗជាច្រើនទៀត។

ធនាគារ វីង (ខេមបូឌា) ម.ក មានសេចក្តីសោមនស្សរីករាយសម្រាប់ការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍អង្គរសង្រ្កាន ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសនៃការប្រារព្ធ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាលើកកម្ពស់នូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា​ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនកុះករឡើង។

ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ៖ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ដែលបង្ហាញពីភាពរីករាយនៃការសាទរឆ្នាំថ្មី ឯកភាពជាតិ និងវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ តាមរយៈទស្សនីយភាពសិល្បៈនានា ក្បួនដង្ហែអង្គរសង្រ្កាន្ត និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរជាដើម។ បន្ថែមពីនេះក៏មានការរៀបចំកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀតនៅតាម៦ទីតាំងធំៗដែលក្នុងនោះរួមមាន៖ បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ ដែលផ្តល់នូវអារម្មណ៍អ្នកទស្សនា ហាក់ត្រលប់ទៅកាន់សម័យកាលអង្គរដ៏រុងរឿង។

Image (1)

ដើម្បីរួមចំណែកព្រឹត្តិការណ៍វប្បធម៌ដ៏អសា្ចរ្យនេះ ក៏ដូចជានាំយកផលិតផល និងដំណោះស្រាយហិរញ្ញវត្ថុ ខិតកាន់តែជិតសហគមន៍ ធនាគារ វីង ក៏បានរៀបចំស្តង់របស់ខ្លួននៅតាមទីតាំងសំខាន់ៗចំនួន២គឺ៖ នៅទល់មុខនឹងបរិវេណប្រាសាទអង្គរវត្ត និងតាមបណ្តាយស្ទឹងសៀមរាបជាប់នឹងសណ្ឋាគារ FCC ដែលអនុញ្ញតឱ្យអ្នកចូលរួមទស្សនាអាចសាកសួរព័ត៌មានអំពីសេវាកម្មហិរញ្ញដ៏សម្បូរបែប ក៏ដូចជាចូលលេងហ្គេមកម្សាន្ត ដោយទទួលបាននូវរង្វាន់ និងកាដូជាច្រើនដូចជា៖ ថេបប្លែតម៉ាក Galaxy Tab A7 Lite, បាសប្លូធូម៉ាកSounarc P4, កាសប្លូធូម៉ាកTronsmart Sounfii R4 ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរផងដែរ៕

ក្នុងនាមជាធនាគារដែលបង្កើតឡើងសម្រាប់ប្រជាជនកម្ពុជា ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការផ្សារភ្ជាប់សហគមន៍ និងការលើកកម្ពស់តម្លៃនៃអត្តសញ្ញាណ និងវប្បធម៌ខ្មែរ តាមរយៈការគាំទ្រជាបន្តបន្ទាប់នៃព្រឹត្តិការណ៍ជាតិដូចជា៖ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំ២០២៣និងឆ្នាំ២០២៥នេះ ព្រមទាំងចូលរួមគាំទ្រសង្រ្កាននៅតាមសាលានានាជាហូរហែរដូចជា៖ សង្រ្កាននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស, សង្ក្រានសាកលវិទ្យាល័យប៊ែលធី, សង្ក្រាននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសង្ក្រានវិទ្យាល័យអង្គរនាខេត្តសៀមរាប ជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia