ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយសាលារាជធានីភ្នំពេញ ចែកភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ រាប់ពាន់កេស ជូនបងប្អូនធ្វើដំណើរ ទៅលេងស្រុកកំណើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
Daneth MechAPRIL 12 2025

Photo 2025 04 12 19 40 55 (2)

Photo 2025 04 12 19 40 54

មិនខុសពីឆ្នាំមុនៗ គេតែងឃើញមានវត្តមានក្រុមហ៊ុន វឌ្ឍនៈ សហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាជនខ្មែរដែល​ធ្វើ​ដំណើរ​ទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញនាឳកាសពិធីបុណ្យចូលឆ្នាំខ្មែរ  និងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​​ដៃគូ​ដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែគិតគូ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើង បាន​ធ្វើដំណើរ​​ទៅ​​​​​​​​​​ជួបជុំ​បង​​ប្អូនក្នុងឳកាសដ៏ពិសេសនេះ​​ប្រកប​ដោយ​ផាសុកភាព និងសុវត្ថភាពខ្ពស់។

បានទាំង​ធ្វើ​ដំណើរ​​ដោយ​ឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាត់ បានទាំងភេសជ្ជៈកីឡា វី-អាកទីវ ដោយ​ឥតគិតថ្លៃដើម្បី​បំ​​ពេញ​ជាតិ សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ ព្រមទាំងសម្បូរវីតាមីន ពិសេស​​ជាភេសជ្ជៈដ៏ចាំបាច់ សម្រាប់​រដូវក្តៅនេះ។​

Photo 2025 04 12 19 40 54 (2)

ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ​មានដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤ ជាប់​របង​បញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល ដែលមានរយៈពេលចំនួន៦ថ្ងៃគឺចាប់ថ្ងៃទី១២ និង១៧ ខែមេសា ខាងមុខនេះ។

Photo 2025 04 12 19 40 55

Photo 2025 04 12 19 40 55 (3)

Photo 2025 04 12 19 40 54 (5)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia