នៅប៉ុន្មានថ្ងៃមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធនាគារ វីង បានប្រកាសលុបចោលថ្លៃសេវាដកប្រាក់ជារៀងរហូតសម្រាប់អតិថិជនទាំងអស់ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយនៃបេសកកម្មរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវដំណោះស្រាយធនាគារមានភាពច្នៃប្រឌិតខ្ពស់ សន្សំសំចៃ និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។
ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចដកប្រាក់ដោយមិនគិតថ្លៃសេវាទៀតឡើយ នៅគ្រប់ភ្នាក់ងារធនាគារ វីងជាង ១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាដកប្រាក់ឥតគិតថ្លៃ នឹងទទួលបានសំណងត្រលប់វិញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។
ការផ្តល់ជូននូវការដកប្រាក់មិនគិតថ្លៃសេវានេះ គឺជាលើកដំបូងបំផុតសម្រាប់ទីផ្សារសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាការបោះជំហានទៅមុខដោយភាពស្វាហាប់ក្រោមការដឹកនាំរបស់បណ្ឌិត Dmytro Kolechko ដែលទើបត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃធនាគារ វីង។
បណ្ឌិត Dmytro Kolechko បានលើកឡើងថា៖ “ការផ្តល់ជូននេះមិនគ្រាន់តែសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ពោលគឺឥតគិតថ្លៃសេវាជារៀងរហូត។ តាមរយៈការលុបចោលថ្លៃសេវាទាំងស្រុងសម្រាប់ការដកប្រាក់នេះ យើងខ្ញុំកំពុងតែធ្វើឱ្យសេវាធនាគារមានតម្លៃសមរម្យ សន្សំសំចៃបានច្រើនជាងមុន និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ជាមួយគ្នានេះ យើងនឹងសងត្រលប់វិញផងដែរ សម្រាប់អតិថិជនដែលទិញកញ្ចប់សេវាដកប្រាក់គិតថ្លៃនាពេលកន្លងមក។”
សេចក្តីប្រកាសនៃការសម្រេចនេះធ្វើឡើង បន្ទាប់ពីធនាគារ វីង បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ខ្លួនកាលពីឆ្នាំមុន។ ជាក់ស្តែង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រាក់ចំណូលរបស់ធនាគារ វីង បានកើនឡើង ៧៣% ដោយសារតែប្រាក់បញ្ញើកើនឡើង ៦២% និងការផ្តល់ឥណទានរក្សាបានកំណើនថេរ។ ជាមួយនឹងទ្រព្យសកម្មសរុបនាពេលបច្ចុប្បន្នកើនលើសពី ២,៥ពាន់លានដុល្លារអាមេរិក ធនាគារ វីង កាលពីពេលថ្មីៗនេះក៏បានបន្ថែមដើមទុន ៨៨លានដុល្លារអាមេរិក ដើម្បីជំរុញផែនការពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើនវិសាលភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។
បណ្ឌិត Dmytro Kolechko បានបន្ថែមទៀតថា៖ “កំណើនរបស់ធនាគារ វីង មានការកើនឡើងយ៉ាងខ្លាំងក្លា។ ហើយការដកប្រាក់មិនគិតថ្លៃសេវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ស្របពេលដែយើងខ្ញុំកំពុងខិតខំធ្វើទំនើបកម្មសេវាធនាគារឱ្យកាន់តែសាមញ្ញ តម្លាភាព និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ខណៈដែលប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមានការកើនឡើង ដោយសារវិធាការដាក់ចេញដោយធនាគារជាតិ នៃកម្ពុជា យើងខ្ញុំនៅតែមើលឃើញថា ការប្រើប្រាស់សាច់ប្រាក់គឺជាតម្រូវការចាំបាច់សម្រាប់អតិថិជនជាច្រើន។ ធនាគារ វីង ប្តេជ្ញាចិត្តពេញទំហឹងក្នុងការគាំទ្រអតិថិជនរបស់យើងនៅគ្រប់ទីកន្លែង និងគ្រប់មធ្យោបាយដែលពួកគាត់ត្រូវការដើម្បីធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។”
ការផ្តល់ជូនការដកប្រាក់មិនគិតថ្លៃសេវាជារៀងរហូតនេះ ធនាគារ វីង ត្រូវខាតបង់នូវប្រាក់ចំណូលរាប់សិបលានដុល្លារអាមេរិកមិនថាពេលបច្ចុប្បន្ន និងទៅអនាគតនោះឡើយ ដែលនេះគឺជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ វីង សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបំពេញសេចក្តីត្រូវការឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍។ គំនិតផ្តួចផ្តើមនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រនាំមកនូវការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំ។
ដើម្បីរីករាយជាមួយការដកប្រាក់មិនគិតថ្លៃសេវាជារៀងរហូត អតិថិជនគ្រាន់តែដោនឡូតអេប Wing Bank រួចចុះឈ្មោះបើកគណនីធនាគារ វីង។ ការបើកគណនី គឺមានភាពងាយស្រួលបំផុត ដែលអតិថិជនអាចចុះឈ្មោះបើកគណនីដោយខ្លួនឯងផ្ទាល់នៅលើអេប Wing Bank ឬគ្រាន់តែទៅកាន់ភ្នាក់ងារធនាគារ វីង ណាមួយដែលមានទីតាំង ១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ ជាង១០០កន្លែង ឬសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជាដើម្បីទទួលបានជំនួយផ្ទាល់ ក៏ដូចជាបទពិសោធន៍ធនាគារដ៏សម្បូរបែប។
ទោះបីធនាគារ វីង មានការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែរក្សាការប្តេជ្ញាចិត្តឥតងាករេក្នុងការផ្តល់សេវាហិរញ្ញវត្ថុល្អឥតខ្ចោះ តម្លាភាព និងបន្តបង្កើតនូវផលិតផលហិរញ្ញវត្ថុទំនើបៗជាច្រើនទៀតដើម្បី បំពេញនូវតម្រូវការដ៏សម្បូរបែបទៅដល់ប្រជាជនកម្ពុជា។
ជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមនាំមុខគេនេះ ធនាគារ វីង បានគូសបញ្ជាក់ពីភាពឈានមុខគេ និងបង្កើតបាននូវគំរូនៃស្តង់ដារថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់បរិយាបន្នធនាគារនៅក្នុងប្រទេស កម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនឆ្ពោះទៅមុខជានិរន្តរ៕