ធនាគារ វីង បើកសាខាដំបូងបង្អស់របស់ខ្លួនក្នុងខេត្តបាត់ដំបង
Sopheak PichJANUARY 31 2023

ធនាគារ វីង​ បើកសម្ពោធសាខាថ្មីបង្អស់របស់ខ្លួនជាផ្លូវការក្នុងខេត្តបាត់ដំបងដើម្បីបន្តពង្រីកបណ្តាញធនាគារនៅកម្ពុជាបន្ថែមទៀត។ ធនាគារ វីង (ខេមបូឌា) ម.ក សម្ពោធសាខាថ្មីបំផុតរបស់ខ្លួនក្នុងខេត្តបាត់ដំបងក្នុងគោលបំណង​នាំយកផលិតផល និងសេវាកម្មធនាគារទំនើបៗ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងខេត្តភាគពាយ័ព្យ​នៃប្រទេសកម្ពុជានេះ។

ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម មូល ធន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

Photo 2023 01 31 08 27 05

Photo 2023 01 31 08 27 08ឯកឧត្តម រ័ត្ន សុវណ្ណនរៈ និង ឯកឧត្តម មូល ធន បានចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបើកដំណើរ ធនាគារ វីង សាខាខេត្តបាត់ដំបង  ដែលផ្តល់ជូននូ​វសេវាកម្មធនាគារពេញលេញ បម្រើសេវាកម្មឆាប់រហ័ស ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាជនក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នោះផងដែរ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ “យើងតែងតែចាត់ទុកបាត់ដំបង ជាខេត្តអទិភាពមួយ    ក្នុងការពង្រីកទីតាំងភូមិសាស្រ្ត សម្រាប់ពាណិជ្ជកម្មរបស់យើង។ មិនត្រឹមតែប៉ុណ្ណោះ បាត់ដំបងគឺ​ជាខេត្តដ៏ធំ និងមានសក្កានុពលមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំពិតជារីករាយជាខ្លាំងដែលធនាគារយើងមានវត្តមាននៅទីនេះ។” 

Photo 2023 01 31 08 26 53ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុទំនើបៗជាច្រើនសម្បូរបែបដែលមានដូចជា៖  សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាប្រាក់សន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹក-ភ្លើង និងធានារ៉ាប់រង  ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាបើកប្រាក់បៀវត្ស ជាដើម។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ពិធីបើកសាខាធនាគារ វីង ក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះ បានឆ្លុះបញ្ចំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការបេ្តជា្ញចិត្តយ៉ាងមុតមាំរបស់​ធនាគារ វីង ក្នុងការនាំយកសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីរួមចំណែកដល់ការរីកលូតលាស់របស់សហគមន៍យើង។”

Photo 2023 01 31 08 26 50

Photo 2023 01 31 08 26 47

Photo 2023 01 31 08 26 44បើគិតចាប់ពីថ្ងៃដែលធនាគារ វីង ទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជជាផ្លូវការ ពោលគឺមានរយៈពេលមិនដល់២ឆ្នាំផងនោះ        ធនាគារ វីង     បានពង្រីកបណ្តាញធនាគាររបស់ខ្លួន ទៅកាន់ទីតាំងយុទ្ធសាស្ត្រចំនួន 8 ទូទាំងប្រទេស   បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០២២កន្លងទៅនេះ ធនាគារ វីង បានបើកដំណើរការសាខាជាច្រើន ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងសហគមន៏ ដែលសាខាទាំងនោះរួមមាន៖ សាខាវិមានឯករាជ្យ សាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក       សាខាបឹងត្របែក  និងសាខាព្រះយុគន្ធរ   ដែលសាខាទាំងអស់នេះស្ថិត​នៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។  

Photo 2023 01 31 08 26 38

Photo 2023 01 31 08 26 41ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន ក្នុងនោះដែរ គ្រប់សាខាទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមានផាសុកភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណីត។

ដោយមានទីតាំងក្នុងក្រុងបាត់ដំបងនៅកែងផ្លូវលេខ01   ហើយជិតនឹងស្ពានថ្មថ្មី អាគារសាខាធនាគារ វីង ដ៏ស្រស់ស្អាតទើបនឹងសង់ថ្មី បើកដំណើរការ ពីម៉ោង 8 ព្រឹក ដល់ 5 ល្ងាច និងពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ដែលអនុញ្ញាតឲ្យអតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្តាហ៍ក៏ដោយ។ ធនាគារ វីង សាខាខេត្តបាត់ដំបង ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន ATMដ៏ទំនើប​ ដើម្បី​សម្រួល​សេចក្តីត្រូវការរបស់អតិថិជនគ្រប់ពេលវេលា៕ 

Sopheak Pich

អត្ថបទសរុប៖ 570

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia