ការប្រើប្រាស់កុងធនាគាររួមគ្នាតែមួយរវាងគូរស្នេហ៍និងប្ដីប្រពន្ធប្រហែលជាមិនសូវមានអ្នកបើករួមគ្នានោះទេព្រោះគិតពេលចាយវាយមានអារម្មណ៍ទើសទាល់រវាងសមាជិកដែលបើកកុងធនាគាររួមគ្នា។ យ៉ាងណាមិញការប្រើប្រាស់កុងធនាគាររួមគ្នាតែងមួយគឺជារឿងដែលអ្នកគួរពិចារណាបើអ្នកមានគោលដៅហិរញ្ញវត្ថុរួមគ្នា។
ហេតុអ្វីបានជា គូស្វាមីភរិយា គួរតែបង្កើតនូវ គណនីធនាគាររួមគ្នាតែមួយ ហើយគណនីធនាការរួមគ្នាមនេះ វាមានសារៈសំខាន់ និងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ពួកគេ?
ជាធម្មតាបើគូស្វាមី មានគណនីធនាគារួមគ្នា នោះពួកគេ មានសិទ្ធិដកលុយតាមកម្រិតណាមួយនៃប្រភេទគណនីរបស់គេ។ តាមរយៈប្រើប្រាស់គណនីរួមគ្នានេះ ពេលមានប្រតិបត្តិការនៃការ ដាក់លុយឬ ដក់លុយពីគណនីនោះ វានឹងឲ្យពួកគេទាំង២ ដឹងពីចំនួនទឹកប្រាក់មានដែលមាននៅក្នុងគណនី ទឹកប្រាក់ បានដកចេញ នឹងទឹកប្រាក់ដែលបន្ថែម។ លើសពីនេះ ប្ដីប្រពន្ធអាចដកប្រាក់ ដាក់ប្រាក់ពេលពួកគេត្រូវការក្នុងពេលណាមួយ។
ជាការពិតណាស់ គណនីធនាគាររួមគឺ ជាប្រភេទគណនីមួយដែល គូស្វាមីភរិយា គួរប្រើប្រាស់ ព្រោះកាលណាពួកគេមានគណនីធនាគាររួមគ្នាតែមួយ វាបង្ហាញពីភាពជឿទុកចិត្តគ្នាទៅវិញទៅមកនិងការមានទំនុករវាងគ្នា ពោលគឺពួកគេមានផែនការរួមនិងគោលដៅរួមគ្នាតែមួយលើផ្នែកហិរញវត្ថុ។
លើសពីនេះ ការប្រើប្រាស់គណនីរួមប្ដីប្រពន្ធនេះ មានន័យថាអ្នកទាំង២អាចធ្វើការតាមានដាននៃស្ថានភាពហិរញ្ញវត្ថុគ្រួសារថាតើ មួយខែៗបានចំណាយប៉ុន្មានលើការរស់នៅ។ លើសពីនេះទៅទៀតវាជួយដាស់តឿនគ្នាទៅវិញទៅមកពីស្ថានភាពហិរញ្ញវត្ថុខណៈពួកគេបានដឹងពីទឹកប្រាក់ក្នុងគណនីរបស់ពួកគេ។
បន្ថែមលើនេះទៅទៀត កាលណាប្ដីប្រពន្ធ កាន់គណនីរួមគ្នាតែមួយ នោះពួកគេអាចបង្កើនការប្រាក់បានកាន់តែច្រើនចំណេញពេលវេលា ជាពិសេសគឺ អាចឲ្យពួកគេរួមគ្នាសន្សំសំចៃចំណូលប្រចាំខែ ហើយបើមានផែនការអ្វីមួយដែលចាំបាច់នោះពួកគេអាចដក់ប្រាក់យកមកប្រើប្រាស់បានភ្លាមៗតែម្ដង។
គួរជម្រាបផងដែរថា ការប្រើប្រាស់គណនីធនាគារ មិនមែនប្រើប្រាស់ សម្រាប់តែគូស្វាមីភរិយានោះ ពោល ជាប្រើប្រាស់បានជាមួយសមាជិកគ្រួសារផងដែរដូច បងប្អូន មីង ពូ ក្មួយជាដើម៕