ពេលដែលនិយាយដល់ផ្សារទំនើបដែលធំជាងគេក្នុងរាជធានីភ្នំពេញ គេប្រាកដជាជ្រាបច្បាស់ហើយអំពីផ្សារទំនើបអ៊ីអនម៉លដែលជាយីហោលំដាប់មួយរបស់ជប៉ុនដែលឈរចង្រ្កឹងៗនៅតាមបណ្តាយមហាវិថីសម្តេចសុធារស។ យ៉ាងណាមិញតើអគ្គនាយកប្រតិបត្តិរបស់ផ្សារទំនើបមួយនេះជានរណា? មានប្រវត្តិសិក្សានិងស្នាដៃការងារយ៉ាងណាខ្លះ?
លោក Noriyuki Murakami / Chairman
លោក Noriyuki Murakami គឺជាសហគ្រិនជនជាតិជប៉ុនកើតនៅថ្ងៃទី ០៣ខែមេសា ឆ្នាំ១៩៥១ ។ សហគ្រិនវ័យ៧១ ឆ្នាំរូបនេះបានទទួលការសិក្សាអប់រំនៅសកលវិទ្យាល័យ Tohoku Gakuin នាទីក្រុង Sendai ប្រទេសជប៉ុន។ ខាងក្រោមនេះគឺជាសមិទ្ធិផលនិងស្នាដៃការងាររបស់លោក៖
ខែ មីនា ឆ្នាំ ១៩៧៤៖ បានចូលបម្រើការងារជាមួយក្រុមហ៊ុន JUSCO Co., Ltd. (ឥឡូវ AEON Co., Ltd.)
ខែ ឧសភា ឆ្នាំ ២០០០៖ នាយក អ្នកគ្រប់គ្រងទូទៅ ផ្នែកលក់ទំនិញ JUSCO Co., Ltd.
ខែកុម្ភៈ ឆ្នាំ២០០២៖ នាយក អ្នកគ្រប់គ្រងទូទៅ ផ្នែកលក់ទំនិញ SSM AEON Co., Ltd.
ខៃឧសភា ឆ្នាំ២០០៣៖ នាយកប្រតិបត្តិ AEON Co., Ltd.
ខែកុម្ភៈ ឆ្នាំ២០០៤៖ អ្នកគ្រប់គ្រងនាយកប្រតិបត្តិ ផែនការលក់ AEON Co., Ltd.
ខែឧសភា ឆ្នាំ២០០៦៖ នាយកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកលក់AEON MALL Co., Ltd.
ខែមេសា ឆ្នាំ២០០៧៖ ប្រធាន និងនាយកប្រតិបត្តិ AEON MALL Co., Ltd.
ខែឧសភា ឆ្នាំ២០១១៖ ប្រធាន AEON MALL Co., Ltd. (ដល់បច្ចុប្បន្ន)
ខែមីនា ឆ្នាំ២០១២៖ អនុប្រធានប្រតិបត្តិជាន់ខ្ពស់,ទីប្រឹក្សា CEO, AEON Co., Ltd.តំណាងក្រុមហ៊ុន Tohoku AEON Co., Ltd.
ខែមីនា ឆ្នាំ២០១៤៖ អនុប្រធានប្រតិបត្តិ AEON Co., Ltd.តំណាងក្រុមហ៊ុន Tohoku AEON Co., Ltd.
ខែឧសភា ឆ្នាំ ២០១៤៖ ទីប្រឹក្សាសាជីវកម្ម AEON Co., Ltd.តំណាងក្រុមហ៊ុនតូហូគូ AEON Co., Ltd. (ដល់បច្ចុប្បន្ន)
យោងតាមគេហទំព័ររបស់ផ្សារទំនើបអ៊ីអនបានឱ្យដឹងថាលោក Noriyuki Murakami បច្ចុប្បន្នគឺជា Chairman នៃក្រុមហ៊ុន AEON MALL Co., Ltd ដែលមានសាខានៅជុំវិញពិភពលោក។ គួរជម្រាបផងដែរថាផ្សារទំនើបអ៊ីអលម៉លភ្នំពេញបានចូលមកបម្រើតម្រូវការរបស់ប្រជាជនកម្ពុជាប្រមាណជិត១០ឆ្នាំមកហើយពោលចាប់តាំងពី ខែវិច្ឆកា ឆ្នាំ២០១២មកម្ល៉េះ៕
អត្ថបទដោយ៖ ពីង ជូអេង