ស្ថានទូតបារំាងប្រចាំនៅកម្ពុជា កំពុងប្រកាសផ្តល់អាហារូបករណ៍ “France Excellence” សម្រាប់ឆ្នាំ ២០២៥-២០២៦ ដល់និស្សិតខ្មែរ ដើម្បីដាក់ពាក្យស្នើសុំទៅសិក្សារៀនសូត្រនៅប្រទេសបារាំងដោយមិនអស់ថ្លៃសាលារៀននិងមានប្រាក់ខែឧបត្ថម្ភប្រចាំខែ។
កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់អាទិភាព លើមុខជំនាញច្បាប់ បរិស្ថាន វិទ្យាសាស្រ្តវិស្វកម្ម ភាសាវិទ្យា ប្រវត្តិវិទ្យា បុរាណវិទ្យា វិស្វកម្ម សិល្បៈ សុខាភិបាល និង សិល្បៈសម្រាប់និស្សិតកម្ពុជាទាំងអស់ដែលមានគោលបំណងចង់បន្តការសិក្សានៅប្រទេសបារាំងក្នុងថ្នាក់អនុបណ្ឌិត ឬបណ្ឌិត។
ដោយអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានរយៈពេល១០ ខែក្នុងមួយឆ្នាំ អាហារូបករណ៍ថ្នាក់បណ្ឌិត មានរយៈពេល១៨ខែ ក្នុងរយៈពេល៣ឆ្នាំនៃនិក្ខេបបទ សម្រាប់ការសិក្សាជាភាសាបារាំង ឬអង់គ្លេស ។
អាហារូបករណ៍នេះនឹងបើកឱ្យស្នើដាក់ពាក្យ រហូតដល់ថ្ងៃផុតកំណត់ទី ២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៦ល្ងាច ដើម្បីផ្ញើឯកសារពាក្យសុំរបស់អ្នកទៅកាន់ SCAC នៃស្ថានទូតបារាំងប្រចាំកម្ពុជា។
ដូច្នេះសម្រាប់ការដាក់ពាក្យ សូមទាញយកនិងអានដោយប្រុងប្រយ័ត្ននូវការណែនាំ និងទម្រង់ខាងក្រោម BFE 2025-2026 - Application file.pdf BFE 2025-2026 - Explanatory notice.pdf ដោយទម្រង់បែបបទ និងឯកសារគាំទ្រត្រូវតែផ្ញើតាមអ៊ីមែលទៅកាន់អាសយដ្ឋានខាងក្រោម។ សូមចូលទៅកាន់ទំព័រ Campus France ដើម្បីស្វែងយល់ពីព័ត៌មានទាំងអស់នៃការដាក់ពាក្យ៕
អត្ថបទដោយ៖ ពីង ជូអេង