ភ្ញាក់ផ្អើល! នេះជាប្រា.ក់ខែរបស់រដ្ឋមន្រ្តីអាមេរិក ធ្វើការក្នុងសេតវិមានទទួលបាន ក្នុងអាណិត្តលោកត្រាំ
Ping Chou EngDECEMBER 25 2024676 views

ប្រធានាធិបតីជាប់ឆ្នោតអាណិត្តថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងចូលកាន់តំណែងជាផ្លូវការឯសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

 

ក្នុងនោះលោកនឹងមានរដ្ឋមន្រ្តីចំនួន១៥រូប ស្ថិតក្នុងគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលរបស់លោក។ ​​ដោយពួកគេនឹងទទួលបានប្រាក់ខែស្មើនឹងជិតពាក់កណ្តាលនៃប្រាក់ខែប្រធានាធិបតី ព្រមទាំងអត្ថប្រយោជន៍ការងារមួយចំនួនទៀត។

 

ចំពោះរដ្ឋមន្រ្តីដែលគ្រប់គ្រងនាយកដ្ឋាននីមួយៗត្រូវបានបែងចែកដូចជា៖ កសិកម្ម, ពាណិជ្ជកម្ម, ការពារជាតិ, ថាមពល, អប់រំ, សុខភាពនិងសេវាមនុស្ស ,សន្តិសុខមាតុភូមិ , ការអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុង, មហាផ្ទៃ , ការងារ, រដ្ឋ , ដឹកជញ្ជូន ,.រតនាគារ , កិច្ចការអតីតយុទ្ធជន និងអគ្គមេធាវីជាដើម។

 

បើតាមប្រភពពី Yahoo News ចុះផ្សាយខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមការិយាល័យគ្រប់គ្រងបុគ្គលិករបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រាក់ខែរដ្ឋមន្រ្តីដែលជាសមាជិកនៃគណៈរដ្ឋមន្រ្តីអាមេរិក ជាប្រចាំឆ្នាំគឺមានចន្លោះពី ២៤៦,៤០០ដុល្លារអាមេរិក ឡើងទៅក្នុងម្នាក់​ដោយរួមមានទាំងអត្ថប្រយោជន៍ការងារផ្សេងៗទៀត។

 

​ក្នុងនាមជាបុគ្គលិករដ្ឋពួកគេនឹងទទួលបានថ្ងៃឈប់សម្រាកចំនួន១១លើក និងលើការថែទាំកូនចំនួន១២សប្តាហ៍ ធានារ៉ាប់រងសុខភាពនិងអាយុជីវិត និងប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ អត្ថប្រយោជន៍ចូលនិវត្តន៍ និងប្រាក់បន្ថែមជាច្រើនទៀត។

 

គូររំលឹកថាសម្រាប់ប្រាក់ខែប្រធានាធិបតីអាមេរិកគឺមានចំនួន ៤០០,០០០ ដុល្លារអាមេរិកនិងមានអត្ថប្រយោជន៍ការងារផ្សេងៗទៀតគិតជាតម្លៃសរុបគឺ ១៦៩,០០០ដុល្លារ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia