ជិតដល់២០២៥ហើយ នេះជាច្បាប់លុយកាក់ទាំង៥ ដែលអាចធ្វើឲ្យអ្នករស់នៅមានអារម្មណ៍រីករាយហើយសល់លុយច្រើន
Toeuy HongDECEMBER 25 2024293 views

 

 បើយើងនិយាយដល់រឿងលុយកាក់ មនុស្សមួយចំនួននៅតែជួបបញ្ហាលុយបើទោះបីជាពួកគាត់រកចំណូលបានច្រើនយ៉ាងណាក៏ដោយ។ បើអ្នកកំពុងតែជួបបញ្ហាលុយកាក់ ខាងក្រោមនេះគឺជាច្បាប់លុយកាក់ដែលអ្នកគួរធ្វើដើម្បីរស់នៅមានអារម្មណ៍ស្ងប់ចិត្ត។

 

. សន្សំសំចៃ៖ រស់នៅសន្សំសំចៃធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់និងស្រណុកចិត្តព្រោះអ្នកតែងតែមានលុយគ្រប់គ្រាន់សម្រាប់បម្រុងទុកការពារចំពោះការចំណាយផ្សេងៗដែលមិនអាចដឹងមុន។

 

. ចាយដើម្បីក្ដីសុខតែមិនលើសលទ្ធភាព៖ ខំរកលុយបានយើងគួរចាយប៉ុន្ដែចាយត្រូវមើលពីលទ្ធភាពរបស់ខ្លួនឯងពោលគឺចាយទៅតាមលទ្ធភាពខ្លួនឯងទើបអ្នកមិនជួបបញ្ហាលុយកាក់ឬធ្លាក់ក្នុងបញ្ហាបំណុលជាដើម។

 

. មានលុយបម្រុងទុកពី៦ទៅ១២ខែ៖ ដើម្បីរស់នៅមិនព្រួយរឿងលុយកាក់ ការសន្សំលុយបម្រុងទុកពេលមានអាសន្នគឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយ។ ជាក់ស្ដែងមនុស្សជាច្រើនជួបបញ្ហាខ្វះលុយនិងជួបបញ្ហាបំណុលគឺដោយសារពួកគាត់មិនមានលុយបម្រុងទុកពេលមានអាសន្ននេះឯង។ ដូច្នេះអ្នកត្រូវមានលុយបម្រុងពេលមានអាស្នសម្រាប់ចំណាយក្នុងការរស់នៅឲ្យបានពី៦ខែទៅ១២ខែ។ ឧទាហរណ៍បើអ្នកចំណាយក្នុងការរស់នៅ ៥០០ដុល្លារក្នុងមួយខែ អ្នកគួរមានលុយបម្រុងពី៣០០០ដុល្លារទៅ ៦០០០ដុល្លារ។

 

. វិនិយោគលើបទពិសោធន៍ជាជាងលើរបស់៖ អ្នកគួរចាយពេលចាយលុយវិនិយោគលើបទពិសោធន៍ជាជាងលើរបស់ព្រោះការវិនិយោគលើបទពិសោធន៍ធ្វើឲ្យអ្នកទទួលបានចំណេះដឹងរយៈពេលវែងដែលធ្វើឲ្យអ្នកមានសមត្ថភាពនិងរីកចម្រើន។

 

. របស់បញ្ចុះតម្លៃមិនមែនអ្នកសន្សំសំចៃទេ៖ មិនមែនឃើញគេលក់របស់បញ្ជុះតម្លៃអ្នកចាយលុយទិញហើយគិតថាអ្នកបានសន្សំសំចៃនោះទេព្រោះរបស់ខ្លះអ្នកមានស្រាប់ហើយ។ ដូច្នេះបើអ្នកទៅទិញរបស់ដែលបញ្ចុះតម្លៃខណៈអ្នកមានរបស់នៅច្រើនហើយនោះមានន័យថាអ្នកចាយលុយថែមមិនមែនសន្សំសំចៃទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia