ភ្នំពេញជាទីតាំងដែលមានសកម្មភាពទិញ-លក់ដីធ្លីសកម្មនិងតម្លៃខ្ពស់ បើប្រៀបធៀបទៅនឹងខេត្ដ-ក្រុងដទៃ ដោយសារតែភ្នំពេញជាទីតាំងអភិវឌ្ឍន៍ខ្លាំង ដែលផ្ដុំទៅដោយការវិនិយោគធំៗ។ យ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយនេះការទិញ-លក់ដីធ្លីហាក់មានភាពស្ងប់ស្ងាត់ មិនដូចមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ឡើយ។ ដូច្នេះហើយ តើមកដល់ឆ្នាំ ២០២៤ នេះតម្លៃដីធ្លីនៅរាជធានីភ្នំពេញប្រែប្រួលដល់ណាហើយ?
ហើយថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីនៅខណ្ឌចំនួន ៣ ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា៖ ខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។ យោងតាមតម្លៃប៉ានស្មាន ដកស្រង់ពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. ខណ្ឌចំការមន
សង្កាត់បឹងត្របែក៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣២០០ ទៅ ៤៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៨០០ ទៅ ២៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ផ្សារដើមថ្កូវ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៩០០ ទៅ ៤៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៤០០ ទៅ ២៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទន្លេបាសាក់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣៧០០ ទៅ ៦៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៣០០ ទៅ ៣៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទួលទំពួង១៖ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៣០០ ទៅ ៦៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៤០០ ទៅ ៣៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទួលទំពួង២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤២០០ ទៅ ៦៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៣០០ ទៅ ៣៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
២. ខណ្ឌមានជ័យ
សង្កាត់ស្ទឹងមានជ័យ(ទី១,ទី២,ទី៣)៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១១០០ ទៅ ៤០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៥០ ទៅ ១៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់បឹងទំពុន (ទី១,ទី២)៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៤០០ ទៅ ៣៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៥០ ទៅ ១៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ចាក់អង្រែលើ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៥០០ ទៅ ៣៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៨៥០ ទៅ ១៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ចាក់អង្រែក្រោម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៥០០ ទៅ ២៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៧៥០ ទៅ ១៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៣. ខណ្ឌច្បារអំពៅ
សង្កាត់ព្រែកថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៦០ ទៅ ៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣០ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ព្រែកប្រា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៨០ ទៅ ១០១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០ ទៅ ៤៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់និរោធ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១០៦០ ទៅ ២៣៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤០០ ទៅ ១០៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ច្បារអំពៅ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១២២០ ទៅ ២៩៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤០០ ទៅ ១២៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ច្បារអំពៅ២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១១៩០ ទៅ ២៩៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤០០ ទៅ ៨៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ក្បាលកោះ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២១០ ទៅ ៦៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦០ ទៅ ៣២០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
សង្កាត់ព្រែកឯង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៩០ ទៅ ១០១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០ ទៅ ៣២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់វាលស្បូវ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥៥០ ទៅ ១៤៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៦០ ទៅ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕