ប្រទេសទាំង៥២ ដែលក្រុមហ៊ុន Meta បើ.កឱ្យរកលុ.យបាន ក្នុងនោះក៏មានប្រទេសក្បែរខាងកម្ពុជាដែរ
Ping Chou EngSEPTEMBER 4 20231 K views

ការផលិតវីដេអូរកលុយនៅលើ Facebook គឺជាផ្លូវរកចំណូលដ៏ពេញនិយមបំផុតមួយរ​បស់អ្នកលេងអ៊ីនធើណេតភាគច្រើន ខណៈមានអ្នកខ្លះអាចរកចំណូលបានដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗក៏មានដែរ អាស្រ័យទៅលើប្រភេទវីដេអូ ភាសា ចំនួនអ្នកទស្សនា និងជាពិសេសប្រទេសដែលបានបើកសិទ្ធិ។ ដូច្នេះតើប្រទេសណាខ្លះដែលក្រុមហ៊ុន Meta បើកសិទ្ធិឱ្យរកលុយបាន?

 

យ៉ាងណាមិញបើយោងតាមប្រភពពី Meta Center បានឱ្យដឹងថានាពេលបច្ចុប្បន្ននេះមានប្រទេសចំនួន៥២ ប៉ុណ្ណោះដែលFacebook បើកសិទ្ធិឱ្យពេញលេញ អាចរកលុយបានតាមរយៈការបើកពាណិជ្ជកម្មនៅលើមាតិកាវីដេអូ។

 

១. អាហ្សង់ទីន ២. អូស្ត្រាលី ៣. អូទ្រីស ៤. បង់ក្លាដែស ៥. បែលហ្សិក

៦. បូលីវី ៧. ប្រេស៊ីល ៨.កាណាដា ៩. ឈីលី ១០. កូឡុំប៊ី

 

១១. ដាណឺម៉ាក ១២. សាធារណរដ្ឋដូមីនិក ១៣. អេក្វាឌ័រ ១៤. អេហ្ស៊ីប ១៥. អែលសាល់វ៉ាឌ័រ

 

១៦. បារាំង ១៧. អាឡឺម៉ង់ ១៨. ហ្គាតេម៉ាឡា ១៩. ហុងឌូរ៉ាស ២០. ហុងកុង

 

២១. ឥណ្ឌូនេស៊ី ២២. អ៊ីរ៉ាក់ ២៣. អៀរឡង់ ២៤. អ៊ីស្រាអែល ២៥. អ៊ីតាលី

 

២៦. ជប៉ុន ២៧. ហ្សកដានី ២៧. ម៉ាឡេស៊ី ២៨. ម៉ិកស៊ិក ២៩. ម៉ារ៉ុក ៣០. នូវែលសេឡង់

 

៣១. ន័រវែស ៣២. ប៉េរូ ៣៣. ប៉ូឡូញ ៣៤. ព័រតូរីកូ ៣៥. រូម៉ានី

 

៣៦. សិង្ហបុរី ៣៧. អាហ្រ្វិកខាងត្បូង ៣៨. កូរ៉េខាងត្បូង ៣៩.អេស្ប៉ាញ ៤០. ស៊ុយអែត

 

៤១. ស្វីស ៤២. តៃវ៉ាន់ ៤៣. ថៃ ៤៤. ហូឡង់ ៤៥. ហ្វីលីពីន

 

៤៦.តួកគី ៤៧. អារ៉ាប៊ីសាអូឌីត ៤៨. អ៊ុយក្រែន ៤៩. អេមីរ៉ាតអារ៉ាប់រួម

 

៥១. ចក្រភពអង់គ្លេស ៥២.សហរដ្ឋអាមេរិក។

 

ជាក់ស្តែងចំពោះប្រទេសកម្ពុជាយើងវិញក៏អាចរកចំណូលបានដែរ ព្រោះក្រុមហ៊ុន Meta ក៏បានកំណត់នូវលក្ខខណ្ឌភាសាសម្រាប់ប្រទេសផ្សេងៗទៀតដែលមិនទាន់មានសិទ្ធិ ក្នុងការបើករកលុយនៅក្នុងតំបន់ឬប្រទេស ដើម្បីឱ្យមានសិទ្ធិក្នុងការរកលុយពីវីដេអូដែលមានភាសាបានកំណត់វិញ ខណៈក្នុងនោះក៏មានភាសាខ្មែរយើងដែរដែលអាចបើកធ្វើវីដេអូរកចំណូលបាន។

 

គួរបញ្ជាក់ផងដែរថា​ប្រាក់ចំណូលដែលអ្នកផលិតមាតិកាទាំងអស់អាចរកបានពី Facebook តិចឬច្រើនគឺអាស្រ័យទៅលើអ្នកទស្សនានៅក្នុងប្រទេសនីមួយៗ។ បើអ្នកប្រើប្រាស់មកពីប្រទេសអាស៊ី ​អ្នកផលិតវីដេអូអាចរកចំណូលបានជាមធ្យម ៥ ដុល្លារ ខណៈនៅអឺរ៉ុប អ្នកបង្កើតមាតិកាអាចរកបានចន្លោះពី ៣ ទៅ ៩ ដុល្លារក្នុង 1K VIEWS ហើយ Content Creator ទាំងអស់ត្រូវគោរពតាមគោលការណ៍របស់ Facebook ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញា៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia