ចូលមើលសេរី! ការសម្តែងរវាងក្បា.ច់គុន ចិនសាវលីញនិងគុនល្បុក្កតោខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២៤នេះ
Ping Chou EngAPRIL 24 20241.2 K views

ក្រសួងទេសចរណ៍កម្ពុជាបានធ្វើការសហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាបរៀបចំ "ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ចាប់ពីវេលាម៉ោង ៧:៣០នាទីព្រឹក រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនចិនសៅលីញ និងក្បាច់គុនល្បុកតោខ្មែរ ដែលសាធារណៈជនទាំងអស់ អាចចូលរួមទស្សនាដោយសេរីនិងឥតគិតថ្លៃ។

ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។

ចំពោះព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។ អាស្រ័យហេតុនេះសូមភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសសាធារណជនដែលនៅក្នុងខេត្តសៀមរាប មេត្តាជ្រាប ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរនិងអបអរសាទរដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤៕

439901923 823046826522744 8261951039657900990 N

439927448 752967863649458 2897897109219024706 N

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia