កន្លងមកមានបងប្អូនយើងមួយចំនួនដែលប្រើប្រាស់សេវាធនាគារ ពេលមានបញ្ហាជាមួយធនាគារ បានបង្ហោះត្អូញត្អែរពីបញ្ហារបស់ខ្លួនជាមួយ ABA ដែលការធ្វើបែបនេះធ្វើឲ្យកាន់តែមានរឿងធំកាន់តែវែងឆ្ងាយទៅទៀត។
ជុំវិញបញ្ហានេះដែរកាលពីម្សិលមិញនេះ ABAបានបង្ហោះលើហ្វេសប៊ុកផេករបស់ខ្លួនថាបើមានបញ្ហាអ្វី សូមអតិថិជនទាក់ទងមកធនាគារ ABA តាមបណ្ដាញទំនាក់ទំនងផ្សេងៗរបស់ធនាគារមុននឹងផុសអំពីបញ្ហាអ្វីមួយនៅលើអ៊ីនធឺណិត ឬបណ្ដាញសង្គម។
លើសពីនេះចំពោះបញ្ហាផ្សេងៗដែលបងប្អូនមានបញ្ហាពេលប្រើប្រាស់សេវាធនាគារ ABA បងប្អូនចូលទៅកាន់វេបសាយ www.ababank.com/km/complaint/ ដើម្បីទទួលបាននីតិវិធីដោះស្រាយវិវាទរវាងអតិថិជននិងធនាគារ ABA។
ធនាគារក៏បានបញ្ជាក់ផងដែរថា ចំពោះការអះអាង និងចោទប្រកាន់ដោយបំភ្លៃការពិត និងគ្មានមូលដ្ឋានរបស់អតិថិជនមកកាន់ធនាគារ អាចបណ្ដាលឲ្យរងវិធានការផ្នែកច្បាប់ជាធរមាន។ ដូច្នេះអាចរកដំណោះស្រាយសមស្របជាជាងឆេវឆាវផុសលើបណ្ដាញសង្គមនាំតែមានរឿងវែងឆ្ងាយទៀត៕