វេសឡាញ គ្រុប ពង្រីកវិសាលភាពអប់រំ៤ទីតាំងថ្មីជាមួយកម្មវិធីសិក្សាអម និងកម្មវិធីសិក្សាបន្ថែមសម្បូរបែប សម្រាប់រួមចំណែកអភិវឌ្ឍមូលធនមនុស្ស
Daneth MechJULY 26 2024

បន្ទាប់ពីបើកប្រតិបត្តិការក្នុងវិស័យអប់រំរយៈពេល១៦ឆ្នាំប្រកបដោយជោគជ័យ វេសឡាញ អេឌ្យូខេសិន គ្រុប បានពង្រីកវិសាលអប់រំរបស់ខ្លួនបន្ថែមចំនួន៤ទីតាំងថី្មទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១នៅក្រុងតាខ្មៅ ខេត្តកណ្តាល សាខាទី១២ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ សាខាទី១៣ ឈូកមាស និងសាលារៀនណត្សឡាញន៍ ១ទីតាំងថ្មីទៀត សាខាទី២ ចំការដូង។ សាលារៀនចាប់ផ្តើមវគ្គសិក្សាថ្មីនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្រាប់កម្មវិធីមត្តេយ្យខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន និងបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២។ 

Photo 2024 07 26 10 02 04

Photo 2024 07 26 10 02 36

ដើម្បីអបអរបើកទីតាំងថ្មីនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍២០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សារហូតដល់៥ឆ្នាំ សម្រាប់ការចុះឈ្មោះចូលរៀនមុនមួយថ្ងៃនៃកាលបច្ឆេទចូលរៀនខាងលើ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ឬតេឡេក្រាម @wegcustomerservice

Photo 2024 07 26 10 02 30

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ផ្តល់ជូនកម្មវិធីសិក្សាមត្តេយ្យភាសាខ្មែរនិងអង់គ្លេស (អាយុ៣-៥ឆ្នាំ) កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ (អាយុ ៦-១២ ឆ្នាំ) កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២ និងកម្មវិធីភាសាចិន។ ដោយឡែក សាលារៀនវ៉េស្ទឡាញន៍ សាខាឈូកមាសផ្តោតលើកម្មវិធីថែទាំនិងអប់រំកុមារតូច និងកម្មវិធីមត្តេយ្យ ដែលចាប់ទទួលកុមារចាប់ពីអាយុ១ឆ្នាំកន្លះឡើងទៅ។

Photo 2024 07 26 10 02 15

Photo 2024 07 26 10 02 42

ក្រៅពីកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានរៀបចំបញ្ចូលក្នុងកម្មវិធីដែលនាំមកពីក្រៅប្រទេស ដោយផ្តោតទៅលើជំនាញបំណិនសតវត្សរ៍ទី២១ ពោលគឺដើម្បីជួយឱ្យសិស្សអាចសម្របខ្លួនទៅនឹងបម្រែបម្រួលបរិបទសង្គម សេដ្ឋកិច្ច ក៏ដូចជាសម្រាប់ទីផ្សារការងារនៅពេលអនាគតដូចជា កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា, កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ដែលជួយជំរុញនិងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព។
Photo 2024 07 26 10 02 20

នៅឆ្នាំសិក្សាថ្មីនេះ ដែលបណ្តាញសាលារៀននឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីជួយកសាងសិស្សានុសិស្សឱ្យក្លាយជាមូលធនមនុស្សរបស់កម្ពុជា ដែលមានដូចជា មុខវិជ្ជាបច្ចេកវិទ្យា និងព័ត៌មាន (ICT) មុខវិជ្ជាសីលធម៌ពលរដ្ឋនិងចរិយាវិទ្យា មុខវិជ្ជាបំណិនជីវិត ក៏ដូចជាមុខវិជ្ជាសេដ្ឋកិច្ចជាដើម។

ដើម្បីជួយបង្កើនគុណសិក្សារបស់សិស្សានុសិស្សឳ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី ១-ទី៤,​ E-school សម្រាប់សិស្សថ្នាក់ទី៩-១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី៧ -ទី១២។

Photo 2024 07 26 10 02 09

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ គឺជាបុត្រសម្ព័ន្ធនៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​១៥ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៤០០០​ នាក់ ​។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួលសង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុងច្បារមន សាខាឈូកមាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ស្ទឹង​មាន​ជ័យ និង​សាខា​ចំការ​ដូង​ ៕

Photo 2024 07 26 10 01 58

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia