ត្រៀមដី! រាជធានី-ខេត្ដ ២ នេះអាចនឹងក្លាយជាទីតាំងបង្កើតតំបន់ពិសេសថ្មីរបស់ជប៉ុន
Bunthoeun KoemJUNE 21 20255.9 K views

ទីតាំងចំនួន ២ គឺ៖ តំបន់ក្បែររាជធានីភ្នំពេញ និងខេត្ដពោធិ៍សាត់ អាចនឹងក្លាយជាទីតាំងសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងSEZ របស់អ្នកវិនិយោគជប៉ុន ខណៈបច្ចុប្បន្នវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងសិក្សាអំពីជម្រើសសម្រាប់គម្រោងខាងលើនេះ។

508430407 1153914349872144 770463559802351055 N

យោងតាមការបញ្ជាក់ពីក្រសួងការងារ កាលពីថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២៥ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) ដឹកនាំដោយលោក Yasuhiro YAMADA មន្ត្រីជាន់ខ្ពស់គោលនយោបាយមេគង្គ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្នុងនាមប្រធានវិទ្យាស្ថាន ERIA លោក Tetsuya Watanabe ព្រមទាំងលោក Tsutomu Tamura មន្រ្តីសាជីវកម្ម Nippon Koei Co, Ltd. បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំខាងលើបានរៀបចំធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការស្នើសុំការណែនាំបន្ថែមស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

508648005 1153914283205484 7228977300201556815 N

យ៉ាងណានៅក្នុងឱកាសនោះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា បានធ្វើបទបង្ហាញអំពីផែនការការងារ និងស្នើសុំការណែនាំអំពីជម្រើសទីតាំង២កន្លែង សម្រាប់គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ នៅកម្ពុជា គឺមួយនៅតំបន់ក្បែររាជធានីភ្នំពេញ និងមួយទៀតនៅខេត្តពោធិ៍សាត់។ បន្ថែមលើនោះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ក៏បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយផ្គត់ផ្គង់កម្លាំងពលកម្មក៏ដូចជាជួយបណ្តុះបណ្តាលជំនាញសម្រាប់ពួកគាត់។

508824574 1153914016538844 4355290239044442687 N

ជាការឆ្លើយតប លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រសួងនឹងសិក្សាលើសំណើទាំងនេះ ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការសម្របសម្រួលធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញបន្ថែមទៀតដល់អ្នកវិនិយោគជប៉ុន។ 

គួររំលឹកផងដែរថា មុននឹងឈានដល់ការសិក្សាទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជានេះ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ក៏ធ្លាប់បានបង្ហើបប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាអំពីកិច្ចសហប្រតិបត្ដិការលើការជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។  ដោយការបង្ហើបនេះ បានធ្វើឡើងនៅអំឡុងពេលសម្ដេចធិបតីធ្វើដំណើរទស្សនៈកិច្ចនៅប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ៕

508724262 1153914069872172 3703105705028997655 N

508695350 1153913956538850 4564466305701296055 N

Bangladesh to Focus on Single Economic Zone

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia