មន្ទីរព្យាបាលធ្មេញបស្ចិម អបអរសាទរខួបលើកទី ២៦ឆ្នាំ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Sreymom ChaAPRIL 11 2025

ភ្នំពេញ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥​​ មន្ទីរព្យាបាលធ្មេញបស្ចិម មានកិតិ្តយសរៀបចំពិធីអបអរសាទរខួបទី២៦ឆ្នាំ​​ ជាមួយនិងការសម្រេចបានជោគជ័យយ៉ាងល្អនៅក្នុងវិស័យសុខភាពមាត់ធ្មេញ។ ព្រឹត្តិការណ៍សំខាន់នេះ ធ្វើឡើងក្នុវត្តមានរបស់ក្រុមប្រឹក្សាភិបាល ភ្ញៀវកិត្តិយសនិងបុគ្គលិកទាំងអស់ក្នុងបរិយាកាសសប្បាយរីករាយ​​ និងមោទនភាពបំផុត។

Photo 2025 04 11 11 54 55

ក្នុងឱកាសដ៏វិសេសវិសាលនេះ​  ឯកឧត្តម ទេព ណាវី តំណាងក្រុមប្រឹក្សាភិបាល នៃមន្ទីរព្យាបាលធ្មេញបស្ចិម បានសម្តែងនូវអំណរអរគុណចំពោះអតិថិជនទាំងអស់ និងក្រុមការងារ ‘‘ យើងពិតជាមានមោទនភាពយ៉ាងខ្លាំង​ដែលបានឈានដល់ឆ្នាំទី២៦ ក្នុងការផ្ដល់ សេវាកម្មថែទាំសុខភាពមាត់ធ្មេញដល់សហគមន៍របស់យើង​ ​សេចក្ដីទុកចិត្តពីអតិថិជន និង​ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារគឺជាកម្លាំងជុំរុញដ៏សំខាន់បំផុត ​​’’

Photo 2025 04 11 11 55 01

ឯកឧត្តម បានរំលឹកថា បស្ចិម​បានចាប់ផ្ដើមកកើតនៅឆ្នាំ១៩៩៩​​ ​ដោយចាប់ផ្ដើមជាមួយកៅអីធ្មេញតែមួយប៉ុណ្ណោះហើយមានមនុស្សម្នាក់ដែលយើងមិនអាចបំភ្លេចបានគឺ Dr. Wataru Shizama គឺជាមិត្តភក្តិជប៉ុនដ៏ល្អ ដែល បានជួយជ្រោមជ្រែង ក្នុងការចាប់ផ្ដើមគ្រាដំបូងរបស់គ្លីនីក។
Photo 2025 04 11 11 55 07

រយៈពេល​២៦ឆ្នាំមកនេះ  មន្ទីរព្យាបាលធ្មេញបស្ចិម បានឆ្លងកាត់នូវដំណាក់កាលលំបាកនិង បញ្ហាប្រឈម ជាច្រើន ប៉ុន្តែបស្ចិមនៅតែបន្តការខិតខំប្រឹងប្រែងនឹង​យកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មព្យាបាលជូនអតិថិជន តាមរយៈការអភិវឌ្ឍន៍ខ្លួន ការវិនិយោគលើទំនើបកម្មសម្ភារៈបរិក្ខារទន្តសាស្រ្ត បច្ចេកវិទ្យាទំនើបៗ​​​ ការអភិវឌ្ឍ​ធន​ធាន​​មនុស្ស និងការកែលម្អបរិស្ថានកន្លែងព្យាបាល ជាមួយនឹងទន្តបណ្ឌិតឯកទេសដែល​​មានជំនាញច្បាស់លាស់   ក្នុងការផ្ដល់សេវាកម្មព្យាបាលប្រកបដោយគុណភាពខ្ពស់​​​។​យើងមានកិច្ចសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល ស្ថាប័ន ក្រុមហ៊ុន អង្គការដៃគូរ​នានា ការជ្រោមជ្រែង ពីគណៈទន្តពេទ្យកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យ​មន្ទីរព្យាបាលធ្មេញបស្ចិម​ រឹងមាំនិងបន្តឈរជា មន្ទីរព្យាបាលធ្មេញ ឈានមុខគេនៅប្រទេសកម្ពុជា។

Photo 2025 04 11 11 54 31

ឯកឧត្តម ទេព ណាវីបានមានប្រសាសន៍ថា៖ ​ថ្វីត្បិតតែបស្ចិមជាស្ថាប័នឯកជនក៏ដោយ ប៉ុន្តែ បស្ចិម តែងតែយកចិត្តទុកដាក់ចំពោះ សុខភាពមាត់ធ្មេញរបស់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាពទទួលសេវាកម្ម ព្យាបាលដោយអនុវត្តន៍តាមរយៈសកម្មភាពមនុស្សធម៌នានា​ ដូចជា៖ ការថែទាំសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃដល់កុមារកំព្រា ការឧបត្ថមទៅកាន់មន្ទីរពេទ្យគន្ធបុបា្ផ ក្រុមទូកង ឧបត្ថមការប្រកួតកីឡា ជាពិសេសបានចូលរួមចំណែកដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជននៃសម្ដេចតេជោ (TYDA) និងកាកបាទក្រហមកម្ពុជាស្របតាមបេសសកម្មរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

Photo 2025 04 11 11 54 38

 លើសពីនេះ មន្ទីរព្យាបាលធ្មេញបស្ចិមបានផ្សព្វផ្សាយការអប់រំសុខភាពមាត់ធ្មេញតាមរយៈការធ្វើបទបង្ហាញ នៅសាលារដ្ឋ និងឯកជន សហគ្រាស និងអង្គការនានា ដែលមានអ្នកចូលរួមរាប់ពាន់នាក់ ជាមួយការ ចែករំលែកចំណេះដឹង សំខាន់ៗអំពីអនាម័យ និងការថែទាំសុខភាពមាត់ធ្មេញ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា៖ មន្ទីរព្យាបាលធ្មេញបស្ចិមបានបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យា ទន្តសាស្រ្តឌីជីថលទំនើបៗបំផុតដូចជា ម៉ាស៊ីន ថតអ៊ិចរ៉េឌីជីថល [ CBCT-3D (Smart & Green X12) ] និងម៉ាស៊ីនថតក្នុងមាត់ (Intra-Oral Scanner ) ដែលជា​ ម៉ាស៊ីនទន្តសាស្រ្ត ទំនើបចុងក្រោយបំផុត ដែល​អាច​ថតបានលឿនជាងមុន ច្បាស់ជាងមុន និងងាយស្រួលក្នុង ការធ្វើរោគវិនិច្ឆយឲ្យកាន់តែបានច្បាស់លាស់។

 មន្ទីរព្យាបាលធ្មេញបស្ចិម តែងតែយកចិត្តទុកដាក់ខ្ពស់លើសម្ភារៈប្រើប្រាស់ឧបករណ៍ព្យាបាលទំនើបៗ​​​​ រូមមាន បច្ចេកវិទ្យាដាំបង្គោលធ្មេញអ៊ឹមផ្លាន Straumann ពីប្រទេសស្វីស, Osstem របស់កូរ៉េខាងត្បូង ក៏ដូចជា

បច្ចេកទេសពត់ធ្មេញជាមួយសំភារៈពត់ធ្មេញ Damon របស់អាមេរិក និង Forestadent ពីអាឡឺម៉ង់​ជាដើម។ មន្ទីរព្យាបាលធ្មេញបស្ចិម ក៏មានមន្ទីរផលិតផលគ្រាប់ធ្មេញ ដែលបំពាក់ដោយ បច្ចេកវិទ្យាឌីជីថល របស់​​ខ្លួនផងដែរ។

ក្រៅពីមូលដ្ឋាមសម្ភារៈ​​​​ និងបច្ចេកវិទ្យាទំនើប យើងនៅតែបន្តជំរុញការអភិវឌ្ឍន៍សមត្ថភាពក្រុមការងារទាំងអស់​​

ជាពិសេស គឺទន្តបណ្ឌិតជំនាញរបស់យើងដើម្បីឲ្យស្របតាមទិសដៅណែនាំរបស់គ្លីនីកផ្ទាល់ និងពីគណៈទន្ត ពេទ្យកម្ពុជា (​Continuing education points) ក្នុងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំតាមរយៈការចូលរួមវគ្គសិក្សា​

សិក្ខាសិលាទាំងក្នុងនិងក្រៅប្រទេស។

រយៈពេល​​ ២៦ ឆ្នាំនៃភាពជោគជ័យ របស់មន្ទីរព្យាបាលធ្មេញបស្ចិម អាចជាពេលវេលាដ៏យូរអង្វែងមួយ ប៉ុន្តែ បស្ចិមនៅតែបន្តការខិតខំប្រឹងប្រែងរៀបចំផែនការនិងកិច្ចការធំៗជាច្រើនទៀត ក្នុងការសម្រេច​នូវទស្សន​វិស័យរបស់ខ្លួនដើម្បីក្លាយជា “គ្លីនីកឈានមុខគេក្នុងវិស័យសុខភាពមាត់ធ្មេញក្នុងប្រទេស​ ក៏ដូចជាក្នុងតំបន់”។

ជាចុងបញ្ចប់ ឯកឧត្តម ទេព ណាវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកក្នុងភាពជោគជ័យរបស់មន្ទីរព្យាបាលធ្មេញបស្ចិម ។ លោកបានសង្កត់ធ្ងន់ថា ការជឿជាក់ និងទំនុកចិត្តរបស់អតិថិជន នឹងការយកចិត្តទុកដាក់​របស់ក្រុមការងារ​ទាំងមូលជាកម្លាំងចលករនៅពីក្រោយសមិទ្ធផលដែលសម្រេចបាន​​ ។ ​នៅក្នុងឆ្នាំនេះ យើងសន្យាថា នឹងបន្តការខិតខំប្រឹងប្រែង ផ្ដល់សេវាកម្មថែទាំសុខភាពមាត់ធ្មេញ ជាមួយវិជ្ជាជីវៈ សុច្ចរិតភាព និងការយក ចិត្តទុកដាក់ចំពោះអតិថិជនរបស់យើងអោយបានកាន់តែល្អប្រសើរបំផុត ។

ទន្ទឹមនឹងការអបអរសាទរខួប២៦ឆ្នាំរបស់មន្ទីរព្យាបាលធ្មេញបស្ចិម និងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​ ឯកឧត្តម ទេព ណាវី សូមជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។ សូមទេវត្តាឆ្នាំថ្មី​​​​ ព្រះនាងគោរោគៈទេវី សូមប្រសិទ្ធិពរជ័យ បវរសួស្ដី ជូនចំពោះអតិថិជន​របស់​មន្ទីរព្យា​​បាលធ្មេញបស្ចិម​ ក្រុមការងារទាំងអស់ ​និង ជនរួមជាតិកម្ពុជា​ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia