ធំៗអស់ហើយត្រូវតែខ្លាំងភាសា! នេះជាវេបសាយល្បីឈ្មោះ២ អាចជួយអ្នករៀនអង់គ្លេស ទាំងវេយ្យករណ៍ និងពាក្យ
ធី ស្រីល័ក្ខJULY 7 20246.8 K views

ភាសាអង់គ្លេសពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅ ព្រោះបើអ្នកចេះភាសានេះច្បាស់លាស់ គឺមានឱកាសបានប្រាក់ចំណូលច្រើន មិនថានៅកម្ពុជា ឬនៅក្រៅប្រទេស។ ២០២៤នេះ សម្រាប់អ្នកដែលចង់ចេះភាសាអង់គ្លេស ឬអ្នកដែលចង់ពង្រឹងភាសារបស់ខ្លួន ឱ្យបានកាន់តែខ្លាំង យើងសូមណែនាំ Website ២ ជួយអ្នករៀនអង់គ្លេស លើផ្នែកវេយ្យករណ៍ និងការប្រើពាក្យកុំឱ្យខុស។

១. quillbot.com : នេះគឺជាវេបសាយមួយ ដែលមនុស្សជុំវិញពិភពលោកប្រើប្រាស់ សម្រាប់ការពិនិត្យវេយក្យករណ៍ភាសាអង់គ្លេស ដែលគេបានសរសេរ។ វេបសាយនេះមានសមត្ថភាព អាចឆែកនូវរាល់កំហុសឆ្គង លើឃ្លោងឃ្លាភាសាអង់គ្លេសដែលអ្នកបានសរសេរ។ ឧទាហរណ៍ថា បើអ្នកប្រើប្រយោគណ៍ណាមួយ ដោយខុសទៅនឹងទម្រង់វេយ្យករណ៍អង់គ្លេសនោះ វេបសាយនេះនឹងណែនាំ ឱ្យអ្នកសរសរបានត្រឹមត្រូវ ទៅតាមក្បួនខ្នាត។

១៥

២. grammarly.com : មិនខុសអ្វីពីវេបសាយខាងលើប៉ុន្មានទេ! វេបសាយ Grammarly មានសមត្ថភាពឆែកនូវរាល់កំហុងឆ្គង ក្នុងការប្រើពាក្យពេចន៍ជាភាសាអង់គ្លេសរបស់អ្នក មិនថាអត្ថបទប្រយោគ ឬអត្ថបទវែងៗនោះទេ។

17

ដូច្នេះហើយ សម្រាប់បងប្អូនសិក្សានុសិស្សដែលចង់ច្បាស់វេយ្យាករណ៍អង់គ្លេស ហើយមិនចង់ប្រើប្រាស់ពាក្យអង់គ្លេសឱ្យខុសទេ បងប្អូនទាំងអស់គ្នាអាចចូលឆែកវេបសាយទាំង២ ខាងលើនេះដោយឥតគិតថ្លៃបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia