ចង់ទិញទំនិញពីថៃ មិនដឹងទិញតាមណា! នេះជាវេបសាយទាំង៣ តម្លៃធូរថ្លៃ មិនចាញ់ចិនប៉ុន្មានទេ
Srey NuthJANUARY 14 20242.3 K views

ជាទូទៅឱ្យតែនិយាយដល់ការទំនិញតាមវេបសាយ ប្រាកដណាស់បងប្អូនភាគច្រើនប្រហែលជានឹកដល់​ អេបលក់ទំនិញរបស់ចិនមុនពេកគេ ដោយសារតែវាមានតម្លៃធូរថ្លៃនិងមានទំនិញរាប់ម៉ឺនមុខងាយស្រួលជ្រើសរើសប៉ុន្តែឲ្យទិញម្ដងៗត្រូវរងចាំយូរថ្ងៃទើបបាន ។ អ៊ីចឹងថ្ងៃនេះចាបក្រហម សូមណែនាំបងប្អូន មកស្គាល់វេបសាយចំនួន៣ ដែលវេបសាយទិញទំនិញមកពីថៃ ខណៈតម្លៃធូរថ្លៃមិនចាញ់ចិននោះទេ៖

១. SHEIN

 

Photo 2024 01 14 13 15 23

 

គឺជាវេបផ្សាយមួយដែលមានភាពល្បីល្បាញស្ទើរតែពេញពិភពលោក ដែលជាវេបផ្សាយដែលផ្តោតខ្ពស់ទៅលើម៉ូដសំលៀកបំពាក់ នារីទាន់សម័យគ្រប់វ័យតែម្តងជាមួយនឹងការលក់ក្នុងតម្លៃធូរមែនទែន។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ សម្រាប់ការដឹកជញ្ជូន និងការត្រឡប់មកវិញដោយឥតគិតថ្លៃ។​

២. LAZADA​

 

Photo 2024 01 14 13 17 05

 

Lazada គឺជាទីផ្សារដ៏ល្បីល្បាញមួយដែរនៅក្នុងប្រទេសថៃ ក្រុមហ៊ុនមួយនេះមានអ្នកបញ្ជាទិញទំនិញច្រើនក៏ដោយសារតែ មានបងធំគឺក្រុមហ៊ុនធំមួយគឺ Alibaba Group នៅពីក្រោយខ្នង។ ដោយភាពខ្លាំងរបស់ក្រុមហ៊ុន Lazada គឺបានផ្តល់នៅទំនុកចិត្ត ដល់អតិថិជន សម្រាប់ដំណោះស្រាយដឹកជញ្ជូនឆ្លងប្រទេសឆា្ងយៗ ។

 

៣. SHOPEE​

 

Photo 2024 01 14 13 13 50

Shopee គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតមួយនៅអាស៊ី ដោយបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៥ ដែលកំពុងតែមានប្រជាប្រិយភាព និងភាពទាក់ទាញយ៉ាងខ្លាំង នេះក៏ដោយសារសេវាកម្មដឹកជញ្ជូនលឿន ។

 

 Shopee តែងតែលើកទឹកចិត្តដល់អ្នកទិញរបស់ខ្លួនចំនួនច្រើនដង ដោយធ្វើការបញ្ចុះតម្លៃទំនិញជាច្រើនមុខ និងការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងប្រទេសថៃ ។ ប៉ុន្តែយើងនបញ្ជាទិញពីក្រៅស្រុកទៅ តួយ៉ាងកម្ពុជា-ថៃ យើងក៏ទទួលបានទំនិញលឿនដែរ ពោលគឺអាស្រ័យទៅលើការជ្រើសរើសក្រុមហ៊ុនដឹងជញ្ជូនរបស់យើង ៕​​

 

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia