ចប់បាក់ឌុប ចង់ទៅរៀនបរទេស! តាមដានវេបសាយធំៗ៣នេះ ងា.យរកអាហារូបក.រណ៍ឥតប.ង់ថ្លៃ
Ping Chou EngOCTOBER 6 2024563 views

សម្រាប់ឆ្នាំសិក្សាថ្មី២០២៥-២០២៦នេះ បន្ទាប់ពីប្រឡងបាក់ឌុបចប់ សិស្សានុសិស្សនឹងបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា របស់ខ្លួនលើជំនាញរៀងៗខ្លួន។ ក្នុងនោះក៏មានសិស្សខ្លះមានក្តីបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួននៅបរទេសដែរ។ 

 

យ៉ាងណាមិញខាងក្រោមនេះជាប្រភពវេបសាយផ្លូវការចំនួន៣ ដែលអាចផ្តល់ព័ត៌មានអាហារូបករណ៍ឥតបង់ថ្លៃនិងបង់ថ្លៃជាច្រើនជម្រើស សម្រាប់ទៅសិក្សានៅប្រទេសជាច្រើនជុំវិញពិភពលោក៖

 

. វេបសាយ Fulbright Scholarship: អាហារូបករណ៍ Fulbright គឺជាជម្រើសដ៏ពេញនិយមបំផុតមួយសម្រាប់និស្សិតមកពីជុំវិញពិភពលោកដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក អាហារូបករណ៍នេះជាកម្មវិធីសិក្សាឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសនេះ។

 

. វេបសាយ Chevening Scholarship: អាហារូបករណ៍ Chevening គឺជាកម្មវិធីសិក្សាផ្តល់ឱ្យដោយរដ្ឋាភិបាលអង់គ្លេសដែលប្រមូលផ្តុំទៅដោយអាហារូបករណ៍ច្រើនប្រភេទ ទៅតាមមុខជំនាញផ្សេងៗដែលមាននៅតាមសកលវិទ្យាល័យជាច្រើនក្នុងចក្រភពអង់គ្លេសរាប់ទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិតនិងបណ្ឌិត។

 

អាហារូបករណ៍នេះកំពុងបើកឱ្យសិស្សកម្ពុជាអាច ស្នើសុំអាហារូបករណ៍ឥតគិតថ្លៃ១០០%​ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចាប់ពីថ្ងៃនេះរហូតដល់ផុតកំណត់ដាក់ពាក្យ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

 

. វេបសាយ Scholarship Ads: គឺជាវេបសាយអនឡាញមួយដែលប្រមូលព័ត៌មានអាហារូបករណ៍ និងជំនួយទាក់ទងនឹងការសិក្សាសម្រាប់ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ បរិញ្ញាបត្ររង អាហារូបករណ៍ វគ្គខ្លីៗ និងការបណ្តុះបណ្តាលពីប្រភពផ្សេងៗគ្នា ហើយចែករំលែកព័ត៌មានថ្មីៗទាក់ទងនិងអាហារូបករណ៍នៅជុំវិញពិភពលោក។  

 

តាមរយៈវេបសាយនេះ សិស្ស និស្សិតអន្តរជាតិអាចស្វែងរកព័ត៌មានអាហារូបករណ៍ដែលអ្នកចង់បានបានយ៉ាងងាយស្រួល ទៅតាមមុខវិជ្ជា កម្រិតសិក្សា ប្រទេសគោលដៅ នៅលើវេបសាយនេះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia