កម្រណាស់! ផូស៊ីលអាយុកាលប្រមាណ ២៥០ លានឆ្នាំមុនត្រូវបានរកឃើញនៅក្នុងខេត្ដមួយនេះ
Bunthoeun KoemOCTOBER 6 20241.1 K views

ជារឿងដ៏កម្រ និងភ្ញាក់ផ្ដើលមួយ ដោយថ្មីៗនេះកម្ពុជាបានរកឃើញផូស៊ីលឈើមួយដែលមានអាយុកាលប្រមាណ ២៥០ លានឆ្នាំមុខ មានទីតាំងស្ថិតនៅក្នុងខេត្ដបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

 

462191176 1097874185029396 3312709189196469385 N

 

តាមការបញ្ជាក់នៅក្នុងសារចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបានសរសេរថា «ផូស៊ីលឈើរកឃើញនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ តាមការសិក្សាបឋមឈើប្រភេទនេះគឺរស់នៅក្នុងសម័យកាល ភ័រមាន ប្រមាណ២៥០លានឆ្នាំមុន»

 

សូមជម្រាបថា ការរកឃើញផូស៊ីលដែលមានអាយុកាលរាប់លានឆ្នាំនេះ មិនមែនកើតឡើងលើកទី១នោះទេនៅកម្ពុជា។ ជាក់ស្ដែងកាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានក៏បានរកឃើញផូស៊ីលឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រ មានប្រវែង៧០ស.ម និងទទឹង២០ស.ម នៅក្នុងខេត្ដកោះកុង។ ដោយផូស៊ីលសត្វដ៏កម្រមួយនេះអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំឯណោះ៕

 

316167956 439714788350012 3602084472591167844 N 768x768

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia