កម្តៅឡើងខ្លាំង ក្រុមហ៊ុនធំៗនៅចិនប្រកាសបិទមួយរយៈ​ ខណៈរដ្ឋាភិបាលប្រកាសគ្រោះអាសន្នធំ
Bunthoeun KoemAUGUST 20 20221.6 K views

ប្រទេសចិនបានចេញសេចក្តីប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតជាលើកដំបូងរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលសីតុណ្ហភាពក្ដៅខ្លាំងបានធ្វើឱ្យតំបន់នានានៃទន្លេ Yangtze រីងស្ងួត។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNBC បានចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ប្រភពដដែលបានរាយការណ៍ថា អាជ្ញាធររបស់ប្រទេសចិនបានចេញសេក្ដីប្រកាសអាសន្នជាសញ្ញាពណ៌លឿងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភាគកណ្តាល និងភាគខាងត្បូងរបស់ប្រទេសចិនបានកើនឡើងកម្ដៅលើសពី ៤០ អង្សាសេ។​ រលកកម្ដៅនោះបានរំខានដល់ការលូតលាស់ដំណាំ ក៏ដូចជាគំរាមកំហែងដល់សត្វពាហនៈ និងបានធ្វើឱ្យឧស្សាហកម្មមួយចំនួនត្រូវបិទទ្វារផងដែរ។

ក្នុងនោះដែរ អាជ្ញាធរខេត្តស៊ីឈួន របស់ប្រទេសចិនបានបញ្ជាឱ្យរោងចក្រទាំងអស់នៅសប្តាហ៍នេះបិទរយៈពេល ០៦ថ្ងៃ ដើម្បីកាត់បន្ថយការខ្វះខាតថាមពលនៅក្នុងតំបន់ ហើយការបិទនេះបានកើតឡើងបន្ទាប់ពីកម្រិតអាងស្តុកទឹកបានធ្លាក់ចុះជាបន្តបន្ទាប់។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៧ សីហា ដោយសារតែវិបត្ដិនៃគ្រោះរាំងស្ងួតនេះកាន់តែអាក្រក់ទៅៗ បា​ន​បណ្ដាលឲ្យក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនបញ្ឈប់ប្រតិបត្តិការ ដូចជា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota និង ក្រុមហ៊ុនCATL ដែលជាក្រុមហ៊ុនថ្មលីចូមយក្សរបស់ចិនផងដែរ។

បើតាមទិន្នន័យរបស់ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសចិនបានឱ្យដឹងបន្ថែមថា កាលពីខែកក្កដា ដោយសារតែសីតុណ្ហភាពក្ដៅខ្លាំងពេក បានបណ្តាលឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនខាតបង់រហូតដល់ ៤០០លានដុល្លារ ដែលប៉ះពាល់ដល់មនុស្សចំនួន ៥.៥លាននាក់៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

105399478 1534381013659gettyimages 98598792

107106610 1660921974308 Gettyimages 1415695140 Vcg111396936046

800x 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia