ស្រី្តត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកកាន់កាប់ទ្រព្យសម្បត្តិច្រើនបំផុតលើលោកនាថ្ងៃអនាគត ដោយសារតែកត្តាជាច្រើន ហើយរឿងធំៗ៣ ខាងក្រោមនេះមានឥទ្ធិពលជាងគេ បើយោងតាមការសិក្សា និងការព្យាករណ៍៖
១/. ការបង្កើនការចូលរួមរបស់កម្លាំងពលកម្ម និងតួនាទីជាអ្នកដឹកនាំ៖ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថចុងក្រោយនេះ ស្ត្រីបានបង្កើនការចូលរួមនៅក្នុងកម្លាំងការងារយ៉ាងខ្លាំងក្លា រួមទាំងតួនាទីជាអ្នកដឹកនាំ និងជាសហគ្រិន។ នៅពេលដែលពួកគេរកចំណូលបានកាន់តែច្រើន និងកាន់តំណែងជាអ្នកដឹកនាំ ស្ត្រីកំពុងក្លាយជាអ្នកវិនិយោគដ៏មានឥទ្ធិពល និងជាអ្នកធ្វើការសម្រេចចិត្តនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមការសិក្សារបស់ Morgan Stanley។
២/. អាកប្បកិរិយានៃការវិនិយោគ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ៖ ស្ត្រីកំពុងដើរតួនាទីយ៉ាងសកម្មជាងមុនក្នុងការវិនិយោគ និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដោយផ្តោតលើការវិនិយោគដែលផ្អែកលើតម្លៃ និងផលប៉ះពាល់។ នេះរួមបញ្ចូលទាំងយុទ្ធសាស្រ្តដែលផ្តល់អាទិភាពដល់កត្តាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលស្របតាមគោលដៅទូលំទូលាយរបស់ស្ត្រីជាច្រើនក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិសម្រាប់សង្គម ជាពិសេសគឺការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។ នេះបើយោងតាមការសិក្សារបស់ HBKS Wealth Advisors។
៣/. ការផ្ទេរទ្រព្យសម្បត្តិ និងមរតក៖ ស្ត្រីនឹងគ្រប់គ្រងភាគច្រើននៃទ្រព្យសម្បត្តិហិរញ្ញវត្ថុចំនួន ៣០ ពាន់ពាន់លានដុល្លារ ដែលរំពឹងថានឹងត្រូវបានផ្ទេរនៅពេលពួកគេធំពេញវ័យ ប្រសិនបើពួកគេកើតក្នុងត្រកូលអ្នកមានស្តុកស្តម្ភ ឬបានប្តី/ប្រពន្ធជាសេដ្ឋី។ នេះក៏ព្រោះតែស្ត្រីមានទំនោររស់នៅបានយូរជាងបុរស ហើយច្រើនតែទទួលមរតកទ្រព្យសម្បត្តិទាំងនោះ។
យ៉ាងណាមិញ ការផ្លាស់ប្តូរនេះមិនមែនគ្រាន់តែជាការគ្រប់គ្រងលើទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីក៏ជះឥទ្ធពលជាវិជ្ជមានលើផ្នែកសប្បុរសធម៌ ការគាំទ្រគ្រួសារ និងការវិនិយោគសហគមន៍ផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook