ភ្ញៀវឃើញហើយរំភើប! មកដឹងយុទ្ធសាស្រ្តលក់៣ ទាក់ចិត្តខ្លាំង ភ្ញៀវទ្រាំមិន Add Story មិនបាន
នារី AUTOJULY 31 2023476 views

បច្ចុប្បន្នមុខងារ Add Story នៅក្នុងហ្វេសប៊ុកបានក្លាយជាកន្លែងដែលពេញនិយមបំផុតមួយសម្រាប់អ្នកប្រើប្រាស់ក្នុងការចែករំលែកសកម្មភាពជីវិតប្រចាំថ្ងៃដូចជា ការដើរកម្សាន្ត ការហូបចុក ការចែករំលែករូបភាព ឬការផ្សាព្វផ្សាយផលិតផ្សេងៗ។  ដោយមើលឃើញពីឥទ្ធិពលទាំងនេះហើយ ថ្ងៃនេះ Business Cambodia សូមលើកយកយុទ្ធសាស្ត្រលក់៣ ទាក់ទាញចិត្តភ្ញៀវខ្លាំង ភ្ញៀវឃើញហើយ ពិបាកទប់ដៃមិនឱ្យ Add Story ណាស់។ ដោយក្នុងនោះរួមមាន៖

190508163111 20190508 Facebook Stories Birthday

១. សរសេរខ្វូតល្អៗ៖ ត្រង់ចំណុចនេះ អ្នកអាចសរសេរជាប្រភេទសារលើកទឹកចិត្ត សារបែបវិជ្ជមាន បំផុសគំនិត ឬការខ្វល់ខ្វាយពីសុខទុក្ខអតិថិជនជាដើម ដោយអ្នកអាចសរសរដាក់ Stickers ឬកែវ ថង់របស់អ្នកជូនភ្ញៀវរបស់អ្នក។ ​ឧទាហរណ៍ថា អ្នកបើកហាងកាហ្វេ ដូច្នេះហើយអ្នកអាចសរសេរពាក្យល្អដែលអ្នកចង់ផ្តល់ឱ្យអតិថិជនរបស់អ្នកនៅលើកែវនោះបាន ដូចជា៖

  • ខ្ញុំសង្ឈឹមថាការហ្វេមួយកេវនេះអាចធ្វើឱ្យអ្នកញញឹមពេញមួយថ្ងៃ (ផ្តល់កម្លាំងចិត្ត)
  • តើអ្នកសុខសប្បាយទេ ថ្ងៃនេះ? បេះដូងយ៉ាងម៉េចហើយ? (ចង់ដឹងសុខទុក្ខ)
  • អ្នកញញឹមស្អាតណាស់
  • សក់របស់អ្នកស្អាតណាស់ -ល-។
  • ជាការពិតណាស់នៅដែលអតិថិជនមើលឃើញសារល្អៗទាំងនេះហើយ ភាគច្រើនគាត់នឹងញញឹម ហើយថែមទាំងជួយផ្សាព្វផ្សាយយើងថែមទៀត តាមរយៈការអេតស្តូរី ព្រោះគាត់រីករាយនឹងការចែករំលែកភាពរូបភាពល្អៗ នៅលើបណ្តាញសង្គមរបស់គាត់។

    Depositphotos 567074654 Stock Photo Cup Coffee Flowers Card Phrase

    ២. ផ្តល់ការដូរតូចៗ៖ ថ្ងៃនេះអេតមីនសុំឧទារហណ៍តែលើហាងការហ្វេសុទ្ធ ប្រសិនបើបងប្អូនកំពុងតែបើកអាជីវកម្មផ្សេងៗទៀត អាចយកក្បួននេះទៅច្នៃបន្ថែមទៀតបាន។ មែនទែនទៅ មនុស្សយើងម្នាក់ៗឱ្យតែឮរបស់ហ្វ្រី គឺដឹងតែសប្បាយចិត្ត ​ដូច្នេះហើយប្រសិនបើអ្នកកំពុងបើកហាងការហ្វេ អ្នកអាចប្រើយុទ្ធសាស្ត្រ ទិញការហ្វេថែម Cupcake តូចៗជូនដល់អតិថិជន ផ្គួបជាមួយសារល្អៗបន្ថែមទៀតនោះ ច្បាស់ណាស់ភាគរយច្រើន ពួកគាត់នឹងដកទូរស័ព្ទរបស់គាត់មកថតកាហ្វេរបស់អ្នកជាមិនខាន។

    S  1450092

    ៣. បរិយាកាស៖ សម័យថ្មីនេះ​ មនុស្សមិនមែនទៅញ៉ាំបាយដើម្បីតែញ៉ាំតែបាយតែមួយមុខទេ ហើយក៏មិនមែនទៅញ៉ាំការហ្វេដើម្បីតែការហ្វេមួយមុខដែរ តែផ្ទុយទៅវិញមនុស្សទៅហាងកាហ្វេក្លែមជាមួយបរិយាកាសល្អ អាចថតរូបបានស្អាត និងមានអារម្មណ៍ល្អ ដូច្នេះហើយបើធៀបជាមួយហាងដែលត្រឹមតែលក់កាហ្វេ ហើយគ្មានបរិយាកាសល្អជាមួយហាងរបស់អ្នក ពោលគឺអ្នកឈ្នះគេ៧០ភាគរយបាត់ទៅហើយ។

    Large Thumb Ec99

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia