ឡើងកូដណាស់! ក្រុមហ៊ុនចិន និងកាណាដា ចាប់អារម្មណ៍វិនិយោគនៅខេត្ដសក្ដានុពល១នេះ
Bunthoeun KoemMAY 6 2025458 views

ក្រុមហ៊ុនចំនួន ២ រួមមាន៖ Way-fun Handbag និង GSun EnterpriseCo.Ltd ដែលមានមូលដ្ឋាននៅប្រទេសចិន និងប្រទេសកាណាដា បានបង្ហាញនូវចំណាប់អារម្មណ៍នៅក្នុងការវិនិយោគលើវិស័យវាយនភ័ណ្ឌនៅក្នុងខេត្ដតាកែវ។ ខណៈនៅក្នុងជំហានដំបូង គឺនឹងផ្ដល់ឱកាសការងារប្រមាណ ៥០០ នាក់ដល់ពលរដ្ឋនៅក្នុងតំបន់។

 

494785128 1128322376003854 4926432419403091241 N

 

យោងតាមការបញ្ជាក់ពីឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដតាកែវ នៅលើបណ្ដាញហ្វេសប៊ុកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា «សូមស្វាគមន៍ ការអញ្ជើញមកដល់របស់ក្រុមហ៊ុន Way-fun Handbag របស់ប្រទេសចិន & GSun EnterpriseCo.Ltd របស់ប្រទេសកាណាដា ដែលមានចំណាប់អារម្មណ៍មកវិនិយោគលើវិស័យកាត់ដេរ វ៉ាលីស ឆ័ត្រ កាបូប ធ្វើដំណើរ ដែលអាចផ្ដល់ឱកាសការងារដល់កម្មករ កម្មការិនីចំនួន៥០០នាក់ ( ជំហានទីមួយ )»

 

គួររំលឹកដែរថា កាលពីចុងខែមីនា កន្លងទៅ ក្រុមហ៊ុនចំនួន១២ គ្រោងបោះទុនវិនិយោគ ២០០លានដុល្លារ លើវិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់, កាបូប, ស្បែកជើង, គ្រឿងសំអាង នៅលើទឹកដីខេត្តតាកែវនេះផងដែរ ដែលផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៣.០០០នាក់សម្រាប់ជំហានទី១។

 

ទន្ទឹមគ្នានេះ ឯកឧត្តម វ៉ី សំណាង ធ្លាប់បានសម្ដែងក្ដីរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ខេត្តតាកែវនិងមានការរីកចម្រើនឥតឈប់ឈរ ជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងមានជីវភាពធូធារតាមរយៈការចូលមកវិនិយោគទុនរបស់វិនិយោគិនទាំងនេះ៕

 

494889834 1128322379337187 944930409833539370 N

2914dc13 6aeb 44f3 9fec 1c31132be88b

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia