អំឡុងមានវិបត្តិចាយលុយត្រូវគិតមុខក្រោយ! ក្បួនចាយលុយ Warren Buffett ចៀសវាងធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ
Toeuy HongDECEMBER 7 20222.1 K views

នៅក្នុងឆ្នាំ២០២២នេះ ពិភពលោកជួបវិបត្តិអតិផរណាដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនទូទាំងពិភពលោក ដោយមនុស្សជាច្រើនបាត់បង់ការងារ ចំណែកម្ចាស់អាជីវកម្មមួយចំនួនបាត់ភ្ញៀវជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០២៣ខាងមុខស្ថានភាពសេដ្ឋកិច្ចក៏នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដូច្នេះអ្នកគួរចាយលុយគិតមុខគិតក្រោយចៀសវាងជួបបញ្ហាតឹងទ្រូងព្រោះតែលុយ។

ទាក់ទងនឹងរឿងលុយនេះដែរ Business Cambodia សូមលើកយកនូវក្បួនចាយលុយរបស់សេដ្ឋី Warren Buffett ហើយបើបងប្អូនធ្វើបាន បងប្អូននឹងមិនជួបបញ្ហាលុយកាក់ក្នុងការរស់នៅឡើយ។  

 . ទិញឡានធូរថ្លៃ

 សេដ្ឋី Warren Buffett គឺជាសេដ្ឋីម្នាក់ដែលរស់នៅសាមញ្ញបំផុត។ ជាក់ស្ដែងសេដ្ឋីទ្រព្យរាប់ពាន់លានដុល្លាររូបនេះប្រើប្រាស់រថយន្តធូរថ្លៃ តម្លៃមិនដល់១០ម៉ឺនដុល្លារនោះទេ។ លោកបានប្ដូរឡាន Cadillac DTS នៅឆ្នាំ២០០៦ ទៅប្រើឡាន Cadillac XTS តម្លៃត្រឹមតែ៤៥,០០០ដុល្លារប៉ុណ្ណោះ ខណៈលោកមានលុយរាប់ពាន់លានដុល្លារ។

ដូច្នេះក្នុងការទិញឡាន មិនថាអ្នកជ្រើសរើសទិញឡានថ្មីឬមួយទឹកនោះទេ អ្នកគួរជ្រើសរើសឡានដែលសមស្របទៅនឹងលទ្ធភាពរបស់អ្នក ពោលគឺគួរជ្រើសរើសទិញឡានតាមលទ្ធភាពជាជាងប្រើប្រាស់ប្រាក់កម្ចីពីអ្នកដទៃមកទិញ។

. មិនចាយលើរបស់ប្រេនៗថ្លៃៗ

សេដ្ឋីវ័យ៩០ប្លាយរូបនេះ បើទោះបីជាមានទ្រព្យរាប់ពាន់លានដុល្លារពិតមែន តែលោកមិនជ្រួលជ្រើមនឹងសម្ភារនិយមដូចជាខោអាវប្រេនៗឬទូរស័ព្ទ iPhone ស៊េរីថ្មីឡើយ។ ជាក់ស្ដែងលោកធ្លាប់ប្រើទូរស័ព្ទបត់រាប់ឆ្នាំមុននឹងប្ដូរមកប្រើ ទូរស័ព្ទiPhone របស់ Apple។ សេដ្ឋីរូបនេះតែងតែចំណាយលើរបស់ចាំបាច់ ហើយលោកធ្លាប់លើកឡើងថា” កុំចាំចាយសល់ចាំសន្សំ តែត្រូវដកសន្សំមុននឹងចំណាយ”។វ

. មិនចាយច្រើនលើអាហារក្រៅផ្ទះ

បើនិយាយពីការហូបចុក សេដ្ឋី Warren Buffett គឺមិនចំណាយច្រើនលើអាហារក្រៅផ្ទះឡើយ។ ជាក់ស្ដែងរៀងរាល់ព្រឹកពេលជិះឡានទៅធ្វើការ លោកចាយតែត្រឹម៣ដុល្លារប៉ុណ្ណោះលើអាហារពេលព្រឹក។ ជាការពិតណាស់ការញ៉ាំអាហារក្រៅផ្ទះថ្លៃញឹកញាប់ ធ្វើឲ្យអ្នកចំណាយលុយច្រើន ដូច្នេះខណៈពេលដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ អ្នកគួរចាយចេះគិតមុខក្រោយហើយសន្សំសំចៃដើម្បីចៀសវាងបញ្ហាលុយ។

.  មិនខ្ចីលុយគេទៅវិនិយោគ

 គេថាចង់មានត្រូវចេះប្រើលុយអ្នកដទៃ ប៉ុន្ដែបើពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ការខ្ចីលុយគេយកទៅវិនិយោគ​ អ្នកនឹងប្រឈមនឹងហានិភ័យខ្ពស់។ ត្រង់ចំណុចនេះសេដ្ឋី Warren Buffett បានលើកឡើងថាក្នុងជីវិត លោកមិនដែលខ្ចីលុយគេច្រើននោះទេពោលគឺតែរបស់មួយប៉ុណ្ណោះដែលគាត់ខ្ចីលុយគេទៅទិញគឺផ្ទះ។

. ចាយសាច់សុទ្ធជាជាងចាយលុយតាមឌីជីថល

 សេដ្ឋីអាមេរិករូបនេះតែងតែងចាយវាយដោយប្រើសាច់ប្រាក់សុទ្ធជាជាងចាយលុយតាបែបឌីជីថល។ អ្នកដទៃអាចគិតថាការចាយដោយប្រើសាច់ប្រាក់សុទ្ធមើលទៅហាក់បុរាណបន្តិច ប៉ុន្ដែសេដ្ឋី Warren Buffett បានពន្យល់ថាការចាយលុយដោយប្រើសាច់ប្រាក់សុទ្ធគឺជួយឲ្យលោកមានគំនិតសន្សំសំចៃ ដូច្នេះហើយលោកតែងតែដាក់លុយក្នុងកាបូបលុយ៤០០ដុល្លារដើម្បីចៀសវាងចាយប៉ោង។

ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងការប្រើលុយឲ្យចំណេញនិងការវិនិយោគដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia