មកស្គាល់ប្រវត្តិរបស់ម្ចាស់ក្រុមហ៊ុន BYD ដែលដណ្តើមទីផ្សារលក់រថយន្តអគ្គិសនីលេខ១ ពី Elon Musk
Kan DaraJANUARY 31 2024526 views

ធ្លាប់ត្រូវ Elon Musk ថា គុណភាពអេតចាយ តែត្រឹមចុងឆ្នាំ២០២៣ ក្រុមហ៊ុន BYD ស្ថិតក្រោមការដឹកនាំរបស់លោក Wang Chuanfu ជំរុញការលក់កើនឡើង ៨៦.៥% ធៀបទៅនឹងឆ្នាំ២០២២ អាចដណ្តើមបានទីផ្សាររថយន្តអគ្គិសនីលេខ១ និងពេញនិយមបំផុតលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

 

Ss

 

យ៉ាងណាមិញបើយើងចោលភ្នែកមកមើលប្រវត្តិរបស់បុរសខ្លាំងខាងលើ លោក Wang Chuanfu គឺជាអតីតកូនកសិករក្រីក្រ កើតក្នុងឆ្នាំ១៩៦៦ នាខេត្ត Anhui ប្រទេសចិន។ ទោះធំធាត់ក្នុងជីវភាពខ្វះខាតក្តី តែយុវជនរូបនេះមានឆន្ទៈខិតខំរៀនរហូតទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងអនុបណ្ឌិតពីវិទ្យាស្ថានស្រាវជ្រាវ Beijing Non-Ferrous។

 

ក្រោយបញ្ចប់ការសិក្សាលោក Wang Chuanfu បានចំណាយពេលពីរ-បីឆ្នាំ ដើម្បីធ្វើការជាអ្នកស្រាវជ្រាវឲ្យរដ្ឋាភិបាល និងធ្វើការក្នុងនាមជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Bige Battery អស់រយៈពេល១ឆ្នាំកន្លះ មុនពេលដែលលោកហ៊ានខ្ចីលុយ ៤០០០០០ដុល្លារ ពីបងប្អូនជីដូនមួយរបស់ខ្លួនដើម្បីចាប់ផ្តើមបង្កើតក្រុមហ៊ុន BYD Firm ដែលដំបូងឡើយគឺផលិតថ្ម និងមានបុគ្គលិកត្រឹម ២០នាក់ប៉ុណ្ណោះ នាឆ្នាំ​១៩៩៥។

 

សស

 

លុះចូលដល់ឆ្នាំ២០០៩ លោកត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិចំនួន ៣,៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៤០៨ នៅលើបញ្ជីឈ្មោះ Hurun Record’s Worldwide Abundant។ នេះគឺដោយសារតែការកើនឡើងចំនួនប្រាំដងនៃតម្លៃរបស់ក្រុមហ៊ុន BYD បន្ទាប់ពីមហាសេដ្ឋី Warren Buffett បានទិញយកភាគហ៊ុនថ្មីចំនួន ២២៥លាន ក្នុងឆ្នាំ២០០៨ និងបានប្រែក្លាយទៅជាក្រុមហ៊ុនផលិតរថយន្តដែលមិនគ្រប់គ្រងដោយរដ្ឋាភិបាលធំជាងគេបង្អស់នៅក្នុងប្រទេសចិនក៏ដូចជាក្រុមហ៊ុនផលិតថ្មទូរស័ព្ទចល័តធំជាងគេនៅលើពិភពលោកផងដែរ ។

 

មិនតែប៉ុណ្ណោះ ត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) កំពូលមានការលក់ និងចែកចាយរថយន្តចំនួន ៥២៦,៤០៩គ្រឿង ដោយបានយកឈ្នះក្រុមហ៊ុន Tesla ដែលបានដាក់លក់រថយន្តតិចជាងក្នុងចំនួន ៤៨៤,៥០៧គ្រឿង។ បើគិតពេញមួយឆ្នាំ២០២៣ BYD បានដាក់លក់រថយន្តសរុបរហូតដល់ទៅ ៣.០២លានគ្រឿង ដែលតំណាងឱ្យការកើនឡើង ៦១.៩%ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលលោក Wang Chuanfu បានកើនឡើងទ្រព្យសម្បត្តិដល់ ១៣.៩ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

 

S

 

ក្នុងនាមជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលក់ដាច់បំផុតលើលោក លោក Wang Chuanfu បានលើកឡើងក្នុងបទម្ភាសន៍មួយយ៉ាងដូច្នេះថា៖ «ធ្វើឱ្យច្រើនហើយនិយាយឱ្យតិចបំផុត»។ សម្រង់សម្តីនេះលោកចង់បញ្ជាក់ថា សកម្មភាពគឺមានឥទ្ធិពលខ្លាំងជាងពាក្យសម្តីឆ្ងាយណាស់ សុខចិត្តធ្វើមួយៗតែច្បាស់លាស់ ប្រសើរជាងនិយាយច្រើន ឬគិតច្រើនតែគ្មានចេញធ្វើអ្វីសោះ ឬគ្រាន់តែសន្យាឱ្យខ្លួនឯងឬក៏អ្នកដទៃសប្បាយចិត្តជាដើម៕

 

ខខ

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia