ធ្លាប់ជើងឯកលក់រាយ ឥឡូវ Walmart ផ្អាកហាងជាង២០០កន្លែង ដោយសារជួបបញ្ហាធំ១នេះ
នៅ ហៀងOCTOBER 4 20221.2 K views

Walmart ត្រូវបានគេស្គាល់ថាជាម៉ាតលក់រាយចាស់វស្សាដ៏ធំបំផុតរបស់អាមេរិក គិតត្រឹមឆ្នាំ២០២២ យីហោមួយនេះមានតម្លៃប្រមាណជា ៥៧២.៨ពាន់លានដុល្លារ និងមានសាខាជាង១ម៉ឺនកន្លែងនៅទូទាំងពិភពលោក។ កាលពីថ្មីៗនេះ ម៉ាតធំលំដាប់ពិភាពលោកមួយនេះ ត្រូវបានគេរាយការណ៍ថាកំពុងផ្អាកដំណើការរាប់រយកន្លែងហើយ ។ នេះបើយោងទៅតាមការចុះផ្សាយដោយគេហទំព័រ the sun ។

ទាក់ទិននឹងទៅការផ្អាកហាងប្រមាណជា២០០កន្លែងរបស់ Walmart នៅក្នុងរដ្ឋ Florida នៃទឹកដីអាមេរិក គឺបណ្តាលមកពីឥទ្ធិពលនៃព្យុះ Hurricane Ian បោកបក់អមជាមួយខ្យល់កន្រ្តាក់ខ្លាំងនិងទឹកភ្លៀង ធ្វើឱ្យមានការខូចខាតអាជីវកម្មជាច្រើននៅក្នុងតំបន់នោះ ពោលគឺក្រុមហ៊ុនជាច្រើនទៀតក៏រង់ការខូចខាត សរុបមានអាជីវកម្មប្រមាណជា ២៤០ កន្លែង ត្រូវផ្អាកដំណើរការ ចំណែកឯហាងមួយចំនួនទៀតនៅរដ្ឋ Georgia ,North Carolina និង South Carolina ក៏រង់ ផលប៉ះពាល់ដែរពីព្យុះមួយនេះ។

យ៉ាងណាមិញ Walmart មិនទាន់រាយការណ៍ពីចំនួនទឹកប្រាក់ដែលខូចខាតនោះទេ ហើយបុគ្គលិកដែលបម្រើការនៅក្នុងហាងដែលបានខូចខាតដោយសារតែខ្យល់ព្យុះ ក្រុមហ៊ុននឹងធ្វើការបរិច្ចាកទឹកប្រាក់មួយចំនួន ក៏ដូចជាផ្តល់ការពិនិត្យសុខភាព ឬរបួសដោយឥតគិតថ្លៃផងដែរ ដើម្បីផ្គត់ផ្គង់កំឡុងពេលដែលមានបញ្ហាមួយនេះ ។ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia