អស់ស្តុកហើយ! រថយន្តអគ្គិសនី Volvo លក់ក្នុងតម្លៃថ្លៃ នៅតែត្រូវអតិថិជនទិញអស់ ត្រឹមត្រីមាសដំបូង
នារី AUTOMAY 3 2023266 views

ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែត Volvo កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ម៉ូឌែលរថយន្តអគ្គិសនី Volvo EX90 ស៊េរីឆ្នាំ ២០២៤ ត្រូវបានអតិថិជនទិញអស់ពីស្តុកត្រឹមត្រីមាសដំបូងប៉ុណ្ណោះ ខណៈមួយគ្រឿងមានតម្លៃ៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

44207327622 8c5a483e40 B

យោងតាមការចុះផ្សាយរបស់គេហទំព័រ Green Car Reports កាលពីពេលថ្មីៗបានឱ្យដឹងថា រថយន្តអគ្គិសនី Volvo EX90 គឺមានការគាំទ្រច្រើនលើសពីការរំពឹងទុករបស់ក្រុមហ៊ុន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនត្រូវសម្រេចចិត្តធ្វើការបិទការកម្មង់ពេលនេះ ដោយសារតែដំណើរការផលិតកម្មដែលបានគ្រោងទុកដំបូងត្រូវបានលក់អស់ ប៉ុន្តែយ៉ាងណាមិញរថយន្ត Volvo EX90 ​នឹងបើកឱ្យកម្មង់ម្តងទៀតក្នុងពេលឆាប់ៗនេះ ។​​

Ex90 033

មូលហេតុដែលរថយន្តអគ្គិសនី Volvo EX90 អាចលក់អស់ពីស្តុកនោះ គឺដោយសារតែរថយន្ត Volvo EX90​​ មានកម្លាំងដល់ទៅ ៤០២ សេះ ខណៈរថយន្តស៊េរី Performance ដែលមានកម្លាំង ៥១០ សេះ។ លើសពីនេះរថយន្តម៉ូឌែលនេះអាចស្ទុះឡើងពី០ ដល់៩៧ដោយប្រើរយៈពេលត្រឹមតែ ៤.៧ វិនាទីប៉ុណ្ណោះជាមួយតម្លៃចាប់ពី៨ម៉ឺនដុល្លារ ទៅ ១១ម៉ឺនដុល្លារ ដោយសាកថ្មត្រឹមតែ ៣០ នាទី អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ។

Volvo Ex90

គួរជម្រាបផងដែរថា Volvo Cars គឺជាក្រុមហ៊ុនពហុជាតិសាសន៍ដែលមានរោងចក្រនៅក្នុងប្រទេសចិន ស៊ុយអែត និងសហរដ្ឋអាមេរិក សម្រាប់ទីផ្សារពិភពលោកភាគច្រើន រថយន្ត Volvo ទាំងអស់ត្រូវបានផលិត និងដំឡើងនៅប្រទេសស៊ុយអែត៕

Maxresdefault

20221109095608 E X90 Interior Resized

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia