JCI គឺជាអង្គការមិនរកប្រាក់ចំណេញ សម្រាប់បណ្តុះបណ្តាលយុវជនសកម្មវ័យក្មេងក្នុងការចូលរួមបង្កើតភាពវិជ្ជមានដល់សង្គម។ យ៉ាងណាមិញថ្មីៗនេះ JCI បានបើកកម្មវិធីសិក្សា Junior Leadership Academy (JLA) ឱ្យយុវជនកម្ពុជាចូលរួមរៀនសូត្រអំពីជំនាញទន់ល្អៗជាច្រើន ដោយឥតគិតថ្លៃ។
ក្នុងនោះកម្មវិធី Junior Leadership Academy នឹងផ្តល់ឱកាសសម្រាប់សិស្សានុសិស្សដែលមានអាយុពី១៦ ដល់ ២៥ឆ្នាំ ដោយទទួលបានការបណ្តុះបណ្តាល អប់រំជំនាញជាច្រើន មានដូចជា Leadership, Entrepreneurship, digital Marketing និងជំនាញទន់ផ្សេងៗ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះសិស្សនឹងទទួលបានឱកាសក្នុងការធ្វើទំនាក់ទំនង ការអភិវឌ្ឍខ្លួនលើជំនាញទន់ជាច្រើន ការចូលរួមការងារសង្គម ការងារនិងបទពិសោធន៍គ្រប់គ្រងគម្រោង ព្រមទាំងមានឱកាសទទួលបាន internship ជាច្រើន។
គោលបំណងនៃកម្មវិធីនេះគឺដើម្បីជួយបំពាក់បំប៉នយុវជនកម្ពុជា ក្នុងការផ្លាស់ប្តូរខ្លួនឯង ឱ្យក្លាយជាអ្នកដឹកនាំវ័យក្មេងម្នាក់ និងជាធនធានដ៏មានសមត្ថភាពមួយរូបនៅក្នុងសហគមន៍ ជាប្រយោជន៍សម្រាប់គ្រួសារនិងសង្គមជាតិ។
ដូច្នេះសម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ចូលរួមអាចចុះឈ្មោះបាន តាមរយៈ JCI Junior Leadership Academy ខណៈថ្ងៃកំណត់ឈប់ទទួលពាក្យគឺ នៅទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១:៥៩ ដោយការបណ្តុះបណ្តាលនឹងត្រូវរៀបចំឡើង តែនៅក្នុងថ្ងៃសៅរ៍ឬអាទិត្យប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់ថ្ងៃសិក្សាប្រចាំនោះឡើយ។
គួរជម្រាបផងដែរថាកម្មវិធី Junior Leadership Academy (JLA) គឺជាកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដែលសហការរវាង JCI ចតុមុខ JCI Mekong និង JCI ច្បារអំពៅ៕
អត្ថបទដោយ៖ ពីង ជូអេង