Tiktok នឹងត្រូវប្រកាសថ្ងៃបិទជាស្ថាពរ នៅខែមករាឆ្នាំ២០២៥ បើក្រុមហ៊ុននេះមិនធ្វើតាមច្បាប់អាមេរិក
Ping Chou EngDECEMBER 22 20241.4 K views

ក្រុមហ៊ុន Tiktok នឹងត្រូវបិទជាស្ថាពរនៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រសិនបើក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មិនលក់ភាគហ៊ុនឱ្យទៅអាមេរិក។ ប៉ុន្តែបើក្រុមហ៊ុន ByteDance លក់​ TikTok ឱ្យបានមុនថ្ងៃទី ១៩ ខែមករា កម្មវិធីនេះនឹងនៅតែមាននៅក្នុងសហរដ្ឋអាមេរិក។

 

ជាមួយនឹងកាលបរិច្ឆេទនៃការបិទកម្មវិធីកាន់តែខិតជិតមកដល់ ​ក្រុមហ៊ុនមេរបស់ Tiktok នៅមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ។ ដោយក្នុងនោះអ្នកនាំពាក្យរបស់ TikTok បានថ្លែងប្រាប់កាសែត USA TODAY ថា “យើងមានគម្រោងនឹងយកករណីនេះទៅដល់តុលាការកំពូល ដែលមានកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការការពារសិទ្ធិសេរីភាពក្នុងការនិយាយរបស់ជនជាតិអាមេរិក”។

 

យ៉ាងណាមិញក្រោមរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ក្រុមហ៊ុន Tiktok ត្រូវបានសើរើជាច្រើនសំណុំរឿង ស្របពេលដែលលោក Donald Trump ប្រធានាធិបតីទើបជាប់ឆ្នោតអាណិត្តថ្មី បានមានប្រសាសន៍ថា “Tiktok មានឥទ្ធិពលខ្លាំង ដូច្នេះហើយយើងកំពុងពិនិត្យនិងបន្តតាមដាន ខ្ញុំ​ក៏មាន​ចំណុច​ពេញចិត្តវាបន្តិចដែរ ប៉ុន្តែខ្ញុំសន្យាថាខ្ញុំនឹងស្មោះត្រង់”។

 

ក្នុងនោះយោងតាម Oxford Economics បានចេញផ្សាយរបាយការណ៍មួយអំពីផលប៉ះពាល់នៃការបិទ TikTok ទៅលើអាជីវកម្មរបស់សហរដ្ឋអាមេរិក ខណៈអាជីវកម្មខ្នាតតូចនិងមធ្យម ជាង៧លាន បានប្រើប្រាស់វេទិកានេះដើម្បីបង្កើតប្រាក់ចំណូលនិងពង្រីកម៉ាកយីហោរបស់ពួកគេ។

 

ដោយនៅក្នុងឆ្នាំ២០២៣ វេទិកានេះបានជំរុញទឹកប្រាក់ដល់ GDP របស់សហរដ្ឋអាមេរិកចំនួន២៤.២ពាន់លានដុល្លារនិង១៥ពាន់លានដុល្លារ នៅក្នុងសេដ្ឋកិច្ចសម្រាប់អាជីវកម្មខ្នាតតូច៕

 

108017046 17229684062024 08 06t180310z 675048227 Rc2ha9a57obs Rtrmadp 0 Usa Tik Tok

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia