កម្រមានអ្នកដឹង!មូលដ្ឋានគ្រឹះទាំង១០ ធ្វើឲ្យអ្នកសល់លុយ សល់ទ្រព្យដែលមនុស្ស៩៩ភាគរយមិនដែលដឹង
Toeuy HongDECEMBER 22 202417 views

មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់កសាងភាពមានបានក្នុងជីវិត ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺពួកគាត់ចំនួនធំមិនដឹងថាតើត្រូវធ្វើដូចម្ដេចទើបអាចកសាងទ្រព្យបង្កើតភាពមាន សល់លុយ សល់ទ្រព្យហើយរស់នៅមានសេរីភាពមិនរងសម្ពោធនៃលុយកាក់។

ទាក់ទងនឹងរឿងលុយកាក់នេះដែរ ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឹះទាំង១០នៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុដែលមនុស្សភាគច្រើនមិនបានដឹង ហើយអ្នកគួរចាប់ផ្ដើមធ្វើវាបើចង់ជោគជ័យសល់លុយល់ទ្រព្យក្នុងជីវិត។

 

១. ការផ្លាស់ប្ដូរឱកាសការងារថ្មីនឹងធ្វើឲ្យអ្នករកលុយកាន់តែច្រើនជាងក្ដីសង្ឃឹមថានឹងបានឡើងតំណែងថ្មីនៅក្នុងការងារបច្ចុប្បន្ន។ ដូច្នេះអ្នកគួរអភិវឌ្ឍនខ្លួននឹងចាប់ឱកាសការងារថ្មី បទពិសោធន៍ថ្មីហើយក៏អាចមានឱកាសរកលុយបានកាន់តែច្រើនផងដែរ។

 

. វិនិយោគឲ្យបានឆាប់កាន់តែល្អ៖ វ័យខ្ទង់២០ឆ្នាំគឺជាវ័យដែលអ្នកគួរចាប់ផ្ដើមផ្ដោតលើការសន្សំនិងវិនិយោគ ហើយវិនិយោគជាប់ជានិច្ចជាប្រចាំនោះអ្នកអនាគតទៅទោះអ្នកចង់ក្រក៏ពិបាកដែរព្រោះអ្នកបានវិនិយោគតាំងពីក្មេង អនាគតមានតែសល់ទ្រព្យ។ អ៊ីចឹងគួរចាប់ផ្ដើមវិនិយោគពីក្មេងកាន់តែល្អ។

 

. រស់នៅតាមលទ្ធភាពនិងរស់នៅឲ្យសាមញ្ញបើចង់សល់ទ្រព្យច្រើន៖ ផ្ទះធំទ្រនំខ្ពស់និងមានឡានទំនើបថ្លៃៗមិនអាចធ្វើឲ្យជីវិតអ្នកល្អប្រសើរនោះទេបើរបស់ទាំងនេះមិនអាចបង្កើតចំណូលឲ្យអ្នកប្រចាំខែ។ បើចង់កសាងភាពមានបានត្រូវធ្វើខ្លួនឲ្យសាមញ្ញរស់តាមលទ្ធភាពហើយផ្ដោតលើការវិនិយោគលើទ្រព្យដើម្បីបង្កើតចំណូល។

 

. ត្រូវចេះឃាត់អារម្មណ៍សប្បាយខ្លះ៖ អ្នកណាៗក៏ចង់សប្បាយ ចង់ប្រើរបស់ល្អៗដែរ។ យ៉ាងណាមិញបើអ្នកមិនទាន់សល់លុយសល់ទ្រព្យជាដុំកំភួនទេនោះ អ្នកមិនគួរសប្បាយច្រើនពេកនោះទេ តែអ្នកត្រូវផ្ដោតលើការកសាងសមត្ថភាពនិងវិនិយោគនោះ ពេលអ្នកសាងទ្រព្យបានច្រើនហើយអ្នកចង់បានអ្វីក៏បានដែរ។

 

. ចេះគ្រប់គ្រងនិងលុយនឹងមើលថែអ្នកវិញ៖ មនុស្សជាច្រើនជួបបញ្ហាលុយព្រោះតែមិនដឹងពីរបៀបគ្រប់គ្រងលុយកាក់។ ដូច្នេះបើចង់រស់នៅមិនរងសម្ពាធនៃលុយកាក់និងកសាងទ្រព្យហូហៀរ អ្នកត្រូវរៀនគ្រប់គ្រងលុយឲ្យបានល្អ។ ចង់ចេះគ្រប់គ្រងនិងត្រូវអានសៀវភៅ ស្ដាប់អ្នកជំនាញហើយអនុវត្តន៍ផ្ទាល់។

 

. ចាប់ផ្ដើមវិនិយោគពីលុយកាក់សេន៖ មនុស្សធ្វើអីធ្លាប់ហ្នឹង ដូច្នេះបើចង់មានត្រូវចាប់ផ្ដើមរៀនវិនិយោគពីលុយតិចពោលគឺរៀនវិនិយោគពីតិចដើម្បីបង្កើតទម្លាប់ហើយនៅពេលដែលអ្នកមានទម្លាប់វិនិយោគពីលុយតិចហើយនោះអ្នកនឹងងាយស្រួលក្នុងការវិនិយោគលុយច្រើនៗ។

 

.  និយាយពីលុយទៅកាន់មិត្តភក្ដិរបស់អ្នក៖ បើអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកគួរនិយាយពីលុយទៅកាន់មិត្តភក្ដិរបស់អ្នកដោយណែនាំពួកគាត់ពីរបៀបគ្រប់គ្រងលុយកាក់។ ការធ្វើបែបនេះនឹងធ្វើឲ្យពួកគាត់ចេះគ្រប់គ្រងលុយហើយជីវិតកាន់តែប្រសើរ។

 

. ត្រូវចេះគ្រប់គ្រងលុយចេញលុយចូល៖ មនុស្សភាគច្រើនជួបបញ្ហាលុយកាក់ដូចជារស់នៅខ្វះខាតលុយ មិនសល់លុយ មិនអាចបង្កើតភាពមានបានគឺដោយសារតែពួកគាត់មិនចេះគ្រប់គ្រងលុយចេញលុយចូលឲ្យបានល្អ។ បើអ្នកមិនចេះចាត់ចែងនិងគ្រប់គ្រងលុយទេនោះទោះរកលុយបានច្រើនប៉ុនណាក៏មិនដល់លុយដែរ។

 

. ជួយខ្លួនជាមុនសិន៖ ជួយខ្លួនឯងត្រង់នេះគឺចង់សំដៅដល់ការដកលុយមួយផ្នែកមកសន្សំទុកសម្រាប់គោលដៅអនាគតមុននឹងដកចំណាយលើចំណាយផ្សេងៗប្រចាំខែ។ មនុស្សភាគច្រើនប្រហែលជាមិនខ្វល់នោះទេរឿងដកសន្សំទុកពោលគឺពេលបើកប្រាក់ខែបានពួកគាត់ចាត់ចែងចំណាយលើនេះលើនោះ រហូតភ្លេចជួយខ្លួនឯងពោលគឺភ្លេចដកលុយមួយផ្នែកមកសន្សំទុកសម្រាប់អនាគត។

 

ការដកលុយមួយផ្នែកមកសន្សំទុកពិតជាជៈឥទ្ធិពលខ្លាំងលើជីវិតរបស់អ្នកនាពេលអនាគតពោលគឺវានឹងជួយឲ្យជីវភាពរបស់អ្នកកាន់តែប្រសើរឡើង។ បើអ្នកមានទម្លាប់ដកលុយសន្សំទុកជាមួយគោលដៅច្បាស់ដូចជាសន្សំលុយទុកជាទុនវិនិយោគនិងទុនរកស៊ីនោះអនាគតអ្នកនឹងសល់លុយ សល់ទ្រព្យរស់នៅជាមួយអ្នកជីវិតរីករាយមិនរងសម្ពាធលុយកាក់។

 

១០. ត្រូវមានលុយបម្រុងជានិច្ច៖ មនុស្សជាច្រើនតែងតែមើលរំលងកញ្ចប់លុយសន្សំបម្រុងពេលមានអាសន្ន ដូច្នេះហើយទើបនៅក្នុងសង្គមខ្មែរយើងតែងជួបបញ្ហាលុយ។ នៅក្នុងការរស់នៅយើងតែងតែជួបហេតុការណ៍ជាច្រើនដែលយើងមិនអាចដឹងមុននឹងហើយបញ្ហាទាំងនោះសុទ្ធតែត្រូវការលុយដោះស្រាយដូចជាគ្រោះថ្នាក់ផ្សេងៗ ការធ្លាក់ខ្លួនឈឺនិងការបាត់បង់ការងារជាដើម។ ដូច្នេះអ្នកគួរមានលុយសន្សំទុកពេលមានអាសន្នដើម្បីចៀសវាងបញ្ហាលុយក្នុងការរស់នៅ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia