ជាដំណឹងល្អមួយសម្រាប់ពលរដ្ឋកម្ពុជាដែលចង់ចូលទៅលេខប្រទេសថៃ ខណៈថ្មីៗនេះមន្ទីរទេសចរណ៍ខេត្ដបាត់ដំបង បញ្ជាក់ថាអ្នកចូលទៅតាមច្រក ៤ ០០ ស្ថិតនៅស្រុកសំឡូត គឺមិនចំាបាច់មាន Passport នោះទេ ប៉ុន្ដែតម្រូវឲ្យទិញសំបុត្រម្នាក់ ២ ០០០រៀលតែប៉ុណ្ណោះ។ ដោយក្នុងនោះលោកអ្នកអាចដើរលេងកន្លែងកម្សាន្ដជាច្រើននៅទីតាំងដែលបានកំណត់។
យោងតាមការចុះផ្សាយពីផេកផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្ដបាត់ដំបងបានបញ្ជាក់យ៉ាងដូច្នេះថា «ច្រក ៤០០ ស្រុកសំឡូត ប្រិយមិត្តចង់ទៅលេងប្រទេសថៃដោយមិនប្រើ passport អាចទិញសំបុត្រចូលលេងតាមច្រកនេះបានដោយ សំបុត្រម្នាក់ ២០០០រៀលខ្មែរ ប្រិយមិត្តអាចយកម៉ូតូ រឺ ឡានជិះចូលក្នុងប្រទេសថៃដល់ទីរួមស្រុកបរៃប្រទេសថៃ រៀងរាល់ថ្ងៃ ពុធ និង សៅរ៏ មាន ផ្សារណាត់ លើសពីនេះទៅទៀតប្រិយមិត្តអាចទៅលេងទឹកធ្លាក់ ខ្លង់កែវ បានក្នុងទីរួមស្រុកនោះ»៕