នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី Tesla នាំមុខគេជាមួយនឹងចំណែកទីផ្សារខ្ពស់បំផុតនៅអាមេរិកខាងជើង។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដូចជា Volkswagen, Ford, General Motors និង Hyundai ក៏កំពុងប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
ដោយឡែកក្រុមហ៊ុនរថយន្តអគ្គិសនី VinFast របស់សេដ្ឋីវៀតណាម Phạm Nhật Vượng គឺជាយីហោរថយន្តល្បីឈ្មោះមួយនៅក្នុងប្រទេស។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបានពង្រីកទីផ្សារខ្លួនទៅដល់ទឹកដីអាមេរិក ហើយក៏បានដឹកជញ្ជូនរថយន្តអគ្គិសនីចំនួន ៩៩៩គ្រឿង ទៅកាន់ប្រទេសអាមេរិកជាលើកដំបូង។
សារព័ត៌មាន Bloomberg រាយការណ៍ថា VinFast កំពុងនាំចេញរថយន្តអគ្គិសនីចំនួន ៩៩៩ គ្រឿងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយត្រូវបានបញ្ជូននៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយពួកគេត្រូវបានគេរំពឹងថានឹងមកដល់រដ្ឋកាលីហ្វ័រញ៉ានៅប្រហែលបុណ្យណូអែល។ ម៉ូដែលជាក់លាក់ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកគឺ VinFast VF 8 ដែលជាប្រភេទ SUV អគ្គិសនី 402 hp ដែលមានថាមពលថ្ម 292 ម៉ាយ។ នេះគឺស្រដៀងទៅនឹងម៉ូដែល VF 32 ដែលបានបង្ហាញកាលពីឆ្នាំមុន។ ជាមួយនឹងតម្លៃប្រហែល $41,000 រថយន្ត VinFast VF 8 នឹងត្រូវប្រកួតប្រជែងជាមួយនឹងរថយន្តដូចជា Volkwagen ID.4, Tesla Model Y និង Hyundai Ioniq
បើតាមប្រសាសន៍លោក Le Thi Thu Thuy នាយកប្រតិបត្តិក្រុមហ៊ុន VinFast បានប្រាប់រ៉យទ័រថា "ដរាបណាយើងចាប់ផ្តើមផលិតរថយន្តនៅសហរដ្ឋអាមេរិក អតិថិជនរបស់យើងនឹងមានសិទ្ធិ (សម្រាប់) ការលើកទឹកចិត្តផ្នែកពន្ធ" ។ ក្រុមហ៊ុនវៀតណាមក៏ទទួលបានការបញ្ជាទិញជាមុនប្រហែល ៦៥,០០០ ពីទីផ្សារអន្តរជាតិ និង ១៧,០០០ គ្រឿង កក់ពីសហរដ្ឋអាមេរិកផងដែរ៕