ក្រុមហ៊ុនលំដាប់ពិភពលោក ជ្រេីសយកខេត្ត១ នៅវៀតណាម ធ្វេីជាកន្លែងផលិតឈីបដំបូងគេនៅអាស៊ាន
នៅ ហៀងAUGUST 15 2022732 views

តៃវ៉ាន់គឺជាដែនកោះមួយដែលត្រូវបានគេដឹងថាជាកន្លែងផលិតបន្ទះឈីបធំជាងគេលេខមួយ ពោលគឺនាំចេញទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ថ្មីៗនេះក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់វៀតណាម បានកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងឡើង ហើយនឹងត្រឹមផលិតបន្ទះឈីបវាយលុកនៅលើពិភពលោក ។ នេះបើយោងតាមការចុះផ្សាយដោយព័ត៌មាន VN EXPRES ។

តាមប្រភពដដែលបានបន្តទៀតថា ប្រទេសនៅអាស៊ីមួយនេះបានឈានជើងចូលទៅក្នុងការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតកំពូលមួយបានប្រកាសពីផែនការចាប់ផ្តើមផលិតផលិតផល ball grid array ​(ការវេចខ្ចប់លើផ្ទៃដែលប្រើសម្រាប់សៀគ្វីរួមបញ្ចូលគ្នា) នៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Thai Nguyen ភាគខាងជើង នៃប្រទេសវៀតណាម កាលពីខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

យ៉ាងណាមិញ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់សហរដ្ឋអាមេរិក Technavio បាននិយាយថា ទីផ្សារបន្ទះឈីបផ្ទាល់ខ្លួនរបស់វៀតណាមមានសក្តានុពលកើនឡើងចំនួន ១.៦៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ ប្រទេសវៀតណាមក៏ជាទីតាំងរបស់រោងចក្រ Intel តម្លៃ ១.៥ ពាន់លានដុល្លារ ដែលជារោងចក្រដ៏ធំបំផុតនៅក្នុងបណ្តាញផលិតកម្មទូទាំងពិភពលោករបស់បច្ចេកវិទ្យាយក្ស ៕​

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia