វៀតណាមឡើងកូដ ក្រោយអាមេរិកបើកភ្លើងខៀវឱ្យវៀតណាមនាំចេញផ្លែដូងស្រស់ចូលទៅទីផ្សារខ្លួន
Sambat SokhlangAUGUST 28 202385 views

កាលពីពេលថ្មីៗកន្លងទៅ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានប្រកាសអនុញ្ញាតឱ្យវៀតណាមនាំចេញផ្លែដូងដែលបកសម្បករួចទៅលក់នៅទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ ដោយសម្រាប់ដូងដែលនឹងត្រូវនាំចេញទៅកាន់ទីផ្សារអាមេរិក គឺភាគីវៀតណាមត្រូវយកសំបកចេញយ៉ាងហោចឱ្យបាន ៧៥ ភាគរយសម្រាប់ផ្លែដូងខ្ចី និងសម្រាប់ផ្លែដូងទុំគឺត្រូវយកសំបកចេញទាំងអស់ មុននឹងធ្វើការនាំចេញ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន VN Express ។

 

74111675846877 1200x0185311 578190928jpeg20230811141424.9509140

 

តាមប្រភពដដែលខាងលើបានឱ្យដឹងទៀតថា មុនឈានដល់ការបើកភ្លើងខៀវពីភាគីអាមេរិកនេះ ប្រទេសទាំងពីរបានបើកការជំនួបម្តង កាលពីខែមេសាកន្លងទៅ ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកលោក Thomas Vilsack និង រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan ។ ក្នុងជំនួបពិភាក្សានោះ វៀតណាមបានធ្វើការស្នើឱ្យសហរដ្ឋអាមេរិកពន្លឿនដំណើរការវាយតម្លៃ និងការបើកទីផ្សារសម្រាប់​ផ្លែ​ដូង និង​ផ្លែ​ឈើ​របស់​វៀតណាម។ដែលជាលទ្ធផលនៅថ្ងៃទី ៨ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ វៀតណាមក៏ទទួលបានឱកាសសម្រាប់ការនាំចូលផ្លែដូងស្រស់ និងផ្លែឈើទៅកាន់ទីផ្សារអាមេរិក។

 

Images1860688 Xuat Khau Dua So20230809202021

 

គូសបញ្ជាក់ផងដែរថា យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា បច្ចុប្បន្នវៀតណាមមានផ្ទៃដីដាំដូងសរុបប្រមាណជា ១៨៨.000 ហិកតាហើយផលិតបាន ១.៩ លានតោនក្នុងមួយឆ្នាំ ហើយក្នុងមួយឆ្នាំវៀតណាមអាចរកចំណូលពីការនាំចេញដូងបានប្រមាណជា ១ពាន់លានដុល្លារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia