រាល់ថ្ងៃមនុស្សជាច្រើនតែងតែមមាញឹកជាមួយការងារនិងកិច្ចការរកស៊ី ដូច្នេះពួកគាត់ពិបាករកពេលទៅធនាគារណាស់ ជាពិសេសពេលអស់លុយចាយ ត្រូវធ្វើដំណើរទៅដកលុយទៅទូATM ដែលនៅឆ្ងាយពីផ្ទះ ដែលធ្វើឲ្យខាតពេលច្រើន។
យ៉ាងណាមិញ សម្រាប់អតិថិរបស់ធនាគារ វឌ្ឍនៈមិនមែនជាបញ្ហាទៀតទេសម្រាប់ការដកលុយពីទូ ATM ព្រោះធនាគារនេះបញ្ចេញទូATMចល័តដែលអនុញ្ញាតឲ្យអតិថិជនដកលុយនៅមុខផ្ទះតែម្ដង។
បើយោងតាមហ្វេសប៊ុកផេករបស់ធនាគារ វឌ្ឍនៈបានណែនាំនូវអេធីអឹមចល័ត CASH2U ដែលជាម៉ាស៊ីនអេធីអឹមចល័តដំបូងគេនៅក្នុងស្រុក និងអនុញ្ញាតឱ្យអតិថិជនធ្វើការដកប្រាក់បានយ៉ាងងាយស្រួល ព្រមទាំងទទួលបានក្រដាសប្រាក់ថ្មីៗ និងកន្លែងដកប្រាក់ដែលមានសុវត្ថិភាពខ្ពស់។
អេធីអឹមចល័ត CASH2U ធនាគារវឌ្ឍនៈ នឹងធ្វើដំណើរជុំវិញខណ្ឌធំៗទាំង 5 ដែលមានដូចជា ខណ្ឌ7មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌចំការមន ពីថ្ងៃទី19 រហូតដល់ថ្ងៃទី23 ខែមករា ចាប់ពីម៉ោង 8:00ព្រឹក ដល់ម៉ោង 8:00យប់។ ដូច្នេះបងប្អូនកុំភ្លេចមកកាន់ អេធីអឹមចល័ត CASH2U របស់ធនាគារ វឌ្ឍនៈនិងរីករាយជាមួយសេវាកម្មធនាគារដ៏មានភាពងាយស្រួលនេះ។