នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ការប្រមូលពន្ធលើអចលទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងក្រុងនៃបណ្តាខេត្តនានានឹងត្រូវផុតកំណត់ហើយ។ ដូច្នេះម្ចាស់អចលទ្រព្យទាំងអស់សូមរួសរាន់ទៅបង់ករណីខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលទ្រព្យទាន់ពេលវេលានឹងទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។
ជាមួយគ្នានោះដែរ ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលទ្រព្យ ម្ចាស់អចលទ្រព្យអាចប្រកាសនិងបង់ប្រាក់ពន្ធលើអចលទ្រព្យបានទាំងផ្ទាល់និងអនឡាញតាមរយៈមធ្យោបាយណាមួយក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារតាមរយៈទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជកម្មដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលទ្រព្យស្ថិតនៅ
គូសបញ្ជាក់ថា ម្ចាស់អចលនទ្រព្យអាចឈ្វេងយល់កាន់តែច្បាស់ពីពន្ធលើអចលនទ្រព្យ ដោយអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំខិត្តប័ណ្ណ ស្តីពីពន្ធលើអចលនទ្រព្យ ដែលមានការចងក្រងលម្អិតពី កម្មវត្ថុនៃពន្ធ និយមន័យពាក្យគន្លឹះសំខាន់ៗ ការលើកលែងពន្ធ មូលដ្ឋានគិតពន្ធ អត្រា ការគណនានិងឧទាហរណ៍ ព្រមទាំងបែបបទនិងនីតិវិធីនៃការប្រកាសនិងបង់ប្រាក់ពន្ធនេះផងដែរ៕