ទស្សនាវដ្តី Forbes លំដាប់ពិភពលោក ចុះផ្សាយបែបនេះពីលោកវណ្ណដា តារាចម្រៀងវ័យក្មេងកម្ពុជា
Kan DaraMAY 19 20237 K views

ទស្សនាវដ្តី Forbes គឺជាស្ថាប័នទស្សនាវដ្តីមហាសេដ្ឋីនិងដកស្រង់អំពីបុគ្គលល្បីជាច្រើនមកពីគ្រប់ទិសទីជុំវិញពិភពលោក។ យ៉ាងណាមិញកាលពីថ្ងៃទី១៧​ ខែឧសភា កន្លងទៅទស្សនាវដ្តីមួយនេះបានចុះផ្សាយពីតារាចម្រៀងដែលលេចធ្លោបំផុតក្រោមអាយុ៣០ឆ្នាំនៅអាស៊ី។ ក្នុងនោះគេឃើញមានតារាចម្រៀងកម្ពុជាវ័យក្មេងលោក​ វណ្ណដា ដោយទស្សនាវដ្តីនេះបានចុះផ្សាយដូច្នេះថា៖

“នៅកម្ពុជា ការរ៉េបជាភាសាខ្មែរ និងអង់គ្លេសដ៏ហ្មត់ចត់របស់ VannDa និងការប្រើប្រាស់ឧបករណ៍ប្រពៃណីក្នុងស្រុកបានលើកតម្កើងសិល្បករឱ្យមានភាពល្បីល្បាញក្នុងតំបន់ដូចជាប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គាត់ Skull 2 ​​(Season 1) កាលពីខែមិថុនា។ ថ្មីៗនេះ VannDa ទទួលបានការចូលមើល ១០០ លានដងនៅលើ YouTube ជាមួយនឹងបទដ៏ធំបំផុតរបស់គាត់គឺ "Time to Rise" ដែលមានលោកតា គង់ ណៃ ព្រឹទ្ធាចារ្យផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករមួយចំនួនដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បន្ទាប់ពីចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ ២០១៩ VannDa បានបន្តសហការជាមួយតារារ៉េបថៃ OG Bobby និង F.HERO “។

គួរជម្រាបផងដែរថា លោក វណ្ណដា មានឈ្មោះពេញថា ម៉ាន់ វណ្ណដា កើតនៅ ថ្ងៃទី២២​ ខែមករា ឆ្នាំ១៩៩៧ លើទឹកដីខេត្ត​ ព្រះសីហនុ ប្រទេសកម្ពុជា។ កាលពីនៅ​ វ័យជំទង់លោកគ្រាន់តែជាក្មេងប្រុសម្នាក់ មានចិត្តតស៊ូ ស្រេកឃ្លានរត់តាមក្តីស្រមៃ ហ៊ានវិចបង្វិចរត់ពីស្រុកកំណើតមកភ្នំពេញ ជាមួយលុយ១០០ដុល្លារជាប់ខ្លួន វណ្ណដា ចិញ្ចឹមចិត្តគិតថា ថ្ងៃណាមួយខ្លួននឹងអាចសម្រេចក្តីសុបិនក្លាយជាកំពូលតារារ៉េបមានឈ្មោះបោះសម្លេងម្នាក់នៅកម្ពុជា ជាពិសេសឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្រើនតាមរយៈស្នាដៃសិល្បៈ៕

69f83440 A381 42dc B116 A14f8ac92a1c

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia