ស្រឡាញ់អាជីព ជាគ្រូបង្រៀន? មកដឹងប្រា.ក់ខែគ្រូបង្រៀន ជាមធ្យមនៅខ្មែរ តាមសាលារៀនឯកជន
Ping Chou EngJULY 17 20251.7 K views

បច្ចុប្បន្ននៅប្រទេសកម្ពុជា ប្រាក់បៀវត្សរ៍របស់គ្រូបង្រៀន តែងប្រែប្រួលចុះឡើង អាស្រ័យលើកត្តាច្រើនយ៉ាង។ ក្នុងនោះដូចជាកត្តាប្រភេទសាលារៀនដែលគេធ្វើការ លក្ខណៈសម្បត្តិប្រវត្តិការងាររបស់លោកគ្រូអ្នកគ្រូ និងតាមបទពិសោធន៍ ក៏ដូចជាកម្រិតថ្នាក់ដែលពួកគាត់បង្រៀនរួមមាន កម្រិតមូលដ្ឋាន បឋមសិក្សា​ និងកម្រិតឧត្តមសិក្សា។

យ៉ាងណាមិញបើយោងតាមប្រភពពី Cambodia teaching jobs បានឱ្យដឹងថាជាមធ្យមគ្រូបង្រៀននៅសាលារៀនភាសាអង់គ្លេសឯកជនអាចទទួលបានចន្លោះពី៨០០ ទៅ ១២០០ ដុល្លារក្នុងមួយខែ។ ដោយក្នុងនោះសាលាអន្តរជាតិមានទំនោរផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ ដែលអាចឈានដល់ ១៥០០ដុល្លារទៅ ២៥០០ដុល្លារ ឬច្រើនជាងនេះក្នុងមួយខែសម្រាប់គ្រូបង្រៀនសាលាអន្តរជាតិ កម្រិតចាប់ពីមត្តេយ្យសិក្សាដល់បឋមសិក្សា។

សម្រាប់កម្រិតប្រាក់ខែគ្រូបង្រៀនខាងលើនេះ គឺប្រែប្រួលទៅតាមទីតាំងដែលបង្រៀន ដូចជាភ្នំពេញជាដើមបើធៀបតាមខេត្តក្រុងផ្សេងៗ​ ឬប្រាក់អត្ថប្រយោជន៍៍លើកទឹកចិត្តបន្ថែមដែលសាលានីមួយៗផ្តល់ឱ្យ។ ដូច្នេះការងារគ្រូបង្រៀនតាមសាលាឯកជនអាចប្រាក់​ចំណូល​ ខ្ពស់ឬទាបអាស្រ័យលើសមត្ថភាព ប្រភេទនៃសាលាដែលបង្រៀននិងលក្ខណៈសម្បត្តិផ្ទាល់របស់គ្រូបង្រៀន៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia