ខ្ពស់ជាងនៅអឺរ៉ុបទៀត! ទីក្រុងអាស៊ី ២ នេះ ជាប់ឈ្មោះជាទីក្រុង ចំណាយលើការរស់នៅខ្ពស់បំផុតលើលោក
Kan DaraJULY 17 2025531 views

តាមរបាយការណ៍ចុងក្រោយរបស់ធនាគារស្វីស Julius Baer និងស្ថាប័នពិភពលោកជាច្រើន បានបង្ហាញថា ទីក្រុងសិង្ហបុរី (Singapore) គឺជាទីក្រុងដែលមានថ្លៃរស់នៅខ្ពស់បំផុតនៅឆ្នាំ ២០២៥ ខណៈទីក្រុង ហុងកុង ឈរនៅលំដាប់ទី ៣។

ការវាយតម្លៃចំណាប់ថ្នាក់នេះ ធ្វើឡើងដោយផ្អែកលើ តម្លៃអាហារ សេវាកម្ម ទំនិញប្រើប្រាស់ និងតម្លៃអចលនទ្រព្យបានកើនឡើងជាបន្តបន្ទាប់ ព្រោះការកង្វះខាតដី កំណើនប្រជាជន និងសកម្មភាពសេដ្ឋកិច្ចខ្ពស់។

យ៉ាងណាមិញ ក្រៅពីទីក្រុងរបស់អាស៊ីទាំង ២ ខាងលើ មានទីក្រុងធំៗដទៃទៀតដូចជា ទីក្រុងឡុងដ៍, ទីក្រុងញូវយ៉ក, ទីក្រុងហ្សូរីច និងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សុទ្ធតែមានតម្លៃរស់នៅខ្ពស់។

គួរជម្រាបផងដែរថា ដោយសារតែការកើនឡើងនៃថ្លៃជីវភាព ប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងទាប ត្រូវការធ្វើផែនការហិរញ្ញវត្ថុយ៉ាងម៉ត់ចត់ ប្រសិនបើចង់រស់នៅទីក្រុងទាំងនេះ។ ការរស់នៅក្នុងទីក្រុងដែលថ្លៃអាចផ្តល់ឱកាសការងារល្អ ប៉ុន្តែបើគ្មានការគ្រប់គ្រងចំណាយសមរម្យ អ្នកអាចជួបការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងងាយ។ ដូច្នេះចូរជ្រើសរើសទីកន្លែងរស់នៅដែលសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច និងគោលដៅជីវិតរបស់ខ្លួន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia