គ្មានសំណាងបានប្រើទេ! នេះជាប្រទេសទាំង៥ លើពិភពលោក ដែលមិនអាចប្រើ Facebook បាននោះទេ
ធី ស្រីល័ក្ខJULY 17 2025870 views

Facebook គឺជាបណ្តាញសង្គមដ៏ល្បីល្បាញខ្លាំងមួយនៅលើពិភពលោក ដែលមាននមនុស្សប្រើប្រាស់រាប់ពាន់នាក់។ ប៉ុន្តែ ទោះបីជាហ្វេសប៊ុកនាពេលបច្ចុប្បន្ននេះ មានការពេញនិយមខ្លាំងយ៉ាងណាក៏ដោយ ក៏មានប្រទេសមួយចំនួនបានដាក់កំហិតមិនឱ្យប្រជាជនប្រើប្រាស់នោះទេ ខាងក្រោមនេះជាប្រទេសចំនួន៥ ដែលបានបិទមិនឱ្យប្រជាជនប្រើតែម្តង៖

.ប្រទេសចិន៖ ហ្វេសប៊ុកត្រូវបានបិទនៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០០៩ មកម្លេះ ព្រោះរដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយព័ត៌មាននៅលើអ៊ីនធឺណិតយ៉ាងតឹងរ៉ឹង ហើយ Facebook មិនអាចប្រើបានសម្រាប់អ្នកប្រើប្រាស់ទូទៅទេ។ ផ្ទុយទៅវិញ វេទិកាក្នុងស្រុកដូចជា WeChat និង Weibo ត្រូវបានប្រើប្រាស់ជំនួសហ្វេសប៊ុក។

២. អ៊ីរ៉ង់៖ Facebook ត្រូវបានហាមឃាត់ក្នុងប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ២០០៩ មកម្លេះ។ រដ្ឋាភិបាលបានដាក់កំហិតយ៉ាងខ្លាំងលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីគ្រប់គ្រងលំហូរព័ត៌មាន និងទប់ស្កាត់ការតវ៉ា ឬចលនាប្រឆាំងពីការរៀបចំតាមអ៊ីនធឺណិតផងដែរ។

.កូរ៉េខាងជើង៖ Facebook រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមអន្តរជាតិភាគច្រើនត្រូវបានបិទនៅក្នុងប្រទេសកូរ៉េខាងជើងប្រទេសនេះbanដាក់កម្រិតយ៉ាងខ្លាំងនូវការចូលប្រើអ៊ីនធឺណិតសម្រាប់ពលរដ្ឋរបស់ខ្លួន ហើយអនុញ្ញាតឱ្យចូលប្រើអ៊ីនធឺណេតតូចមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលប៉ុណ្ណោះ។

៤.អ៊ូហ្គង់ដា៖ ហ្វេសប៊ុកត្រូវបានបិទជាបណ្ដោះអាសន្នក្នុងប្រទេសអ៊ូហ្គង់ដាក្នុងអំឡុងការបោះឆ្នោតឆ្នាំ ២០២១ ដោយសាររដ្ឋាភិបាលបានចោទប្រកាន់ថាវេទិកានៃការជ្រៀតជ្រែកក្នុងនយោបាយរបស់ប្រទេស។

.អេរីទ្រា (Eritrea)៖ Facebook និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតត្រូវបានរឹតបន្តឹង ឬបិទយ៉ាងខ្លាំងនៅក្នុងប្រទេសអេរីទ្រា។ រដ្ឋាភិបាលត្រួតពិនិត្យការប្រើប្រាស់អ៊ីនធឺណិតយ៉ាងជិតស្និទ្ធ ហើយមានការកំណត់យ៉ាងតឹងរ៉ឹងលើសេរីភាពអ៊ីនធឺណិត។

29

គួរជម្រាបថា បើគិតត្រឹមពាក់កណ្តាលខែនៃឆ្នាំ២០២៥ នេះ Facebook មានអ្នកប្រើប្រាស់ប្រចាំខែប្រហែល ៣.០៧ ពាន់លាននាក់ដែលធ្វើឱ្យវាក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានប្រើប្រាស់ច្រើនបំផុតទូទាំងពិភពលោក នេះបើយោងតាម Statista ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia