លោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបានស្គាល់ថាជាបិតាស្ថាបត្យកម្មដ៏ល្បីល្បាញរបស់កម្ពុជា លោកតាគឺជាអ្នកគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើន ជាពិសេសនៅទីក្រុងភ្នំពេញ។ លោកតា បានកសាងស្នាដៃសម្រាប់ប្រទេសកម្ពុជាជាច្រើនជំនាន់មកហើយតាំងពីសម័យសង្គមរាស្ត្រនិយមសម្តេចឪ ដោយក្នុងសំណង់នោះមួយចំនួនបានបន្សល់ស្នាដៃទុកដល់កូនខ្មែរជំនាន់ក្រោយប្រើប្រាស់ ដែលពោរពេញដោយមោទនភាពក្រៃលែង។
ជីវប្រវត្តិសង្ខេបរបស់លោកតា
- លោកតាត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧) ។
- នៅក្នុងឆ្នាំ ១៩៧២ លោកតា វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។
- លោកតាបានធ្វើការឲ្យ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ១៩៩១ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
- នៅនាទីចុងក្រោយ ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុអាយុ៩០ឆ្នាំ នៅគេហដ្ឋានរបស់លោកក្នុងខេត្តសៀមរាប។
ស្នាដៃល្អឯករបស់លោក
- សាលសន្និសីទចតុមុខ
- វិមានឯករាជ្យ
- ពហុកីឡដ្ឋានជាតិអូឡាំពិក
- សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧)
- វិមានរដ្ឋចំការមន
- សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ )
- អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន
- វិទ្យាស្ថានភាសាបរទេស៕
អត្ថបទដោយ៖ ឌឿក ស្រីនុត