១គីឡូ៣០០$ ! អ្នកជំនាញដាំវ៉ាន់នីឡាបង្ហើបខេត្ត ៤ សាកសមបំផុតនឹងដាំ ខណៈនៅខ្មែរមិនសូវមានអ្នកធ្វើ
ធី ស្រីល័ក្ខMAY 27 20233.8 K views

វ៉ាន់នីឡា ជាប្រភេទដំណាំកសិឧស្សាហកម្មដែលដាំដុះនៅតំបន់ត្រូពិកដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ិកស៊ិកកូ។វ៉ាន់នីឡាមានផ្លែស្រដៀងគ្នាទៅនឹងសណ្តែក ផ្លែវាត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាគ្រឿងទេសដ៏សំខាន់ក្នុងទឹកជ្រលក់ ការ៉េម ទឹកសឺរ៉ូ និងបង្អែមជាដើម។ផ្លែវ៉ាន់នីឡាមានតម្លៃថ្លៃខ្លាំងណាស់ ដោយក្នុងមួយគីឡូមានតម្លៃចន្លោះពី ៣០០ដុល្លារ ឡើងដល់ ៥០០ដុល្លារទៅ ៦០០ដុល្លារក្នុងមួយគីឡូក្រាម ទៅតាមប្រភេទនិងគុណភាពរបស់វ៉ាន់នីឡា។

កន្លងមកវ៉ាន់នីឡាដែលយើងប្រើប្រាស់មានតែការនាំចូលពីបរទេសដែលលក់ក្នុងតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្នដំណាំវ៉ាន់នីឡាមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ ដែលកំពុងដាំដុះដោយលោក Christonphe ជាម្ចាស់ចំការវ៉ាន់នីឡា ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។លោក Christonphe បានចាប់យកការដាំវ៉ាន់នីឡានេះតាំងពីឆ្នាំ ២០១២ មកម្លេះ។ ហើយមូលហេតុដែលធ្វើឱ្យលោកចាប់យកការដាំដុះវ៉ាន់នីឡានេះ ដោយសារលោកមើលឃើញពីភាពអំណោយផលនៃអាកាសធាតុនៅក្នុងប្រទសកម្ពុជា ម្យ៉ាងដំណាំនេះនៅស្រុកខ្មែរមិនទាន់មានគេធ្វើខណៈនៅប្រទេសជិតខាងមានការដាំដុះយ៉ាងហូហែរទៅហើយ។

Dsc 7214 E1566723969362

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបក្រហមលោក Christonphe បានឱ្យដឹងថា “ដំណាំវ៉ាន់នីឡាជាដំណាំត្រូវការអាកាសធាតុត្រជាក់ និងទឹកច្រើន ហើយទីតាំងដែលអាចដាំដុះវ៉ាន់នីឡាបានល្អគឺនៅជិតតំបន់ភ្នំ” ក្រោយពីការលើកឡើងយ៉ាងដូច្នោះម្ចាស់ចំការវ៉ាន់នីឡារូបនេះបានបញ្ជាក់បន្ថែមថា សម្រាប់ស្រុកខ្មែរ ខេត្តដែលមានភាពអំណោយផលក្នុងការដាំមាន ៣ខេត្ត រួមមាន ៖ខេត្តពោធិ៍សាត់ (នៅវាលវែង និងអូរសោមជាដើម) នៅកំពត ខេត្តកោះកុង និងខេត្តព្រះវិហារ សុទ្ធសឹងតែជាខេត្តដែលអាចដាំដុះបាន ព្រោះជាតំបន់មានអាកាសធាតុត្រជាក់ និងមានភ្នំច្រើន។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការដាំវ៉ាន់នីឡា អាចធ្វើការសាកសួរព័ត៌មានបន្ថែមពីលោក Christonphe បានតាមរយៈលេខទំនាក់ទំនង ០១២ ៦២២ ៩៣១/ ០៩៧ ៧៦៦ ២៩៣១  ដោយសារដំណាំមួយប្រភេទនេះមិនមែនចេះតែដាំៗនោះទេ ត្រូវមានការថែទាំដិតដល់ និងបច្ចេកទេសដាំត្រឹមត្រូវទើបធ្វើទៅទទួលបានផល ៕

9 2500x

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia