លើសពីភ្ញាក់ផ្អើលគឺការលក់ចេញជាង 200 គ្រឿង ដែលវាមិនមែនជារឿងងាយទេក្នុងទីផ្សារប្រកួតប្រជែងនាពេលបច្ចុន្ននេះ។ ក្រុមហ៊ុន MG Cambodia បន្តគ្រប់គ្រងទីផ្សាររថយន្តរបស់ខ្លួនជាមួយនឹងការលក់ចេញដ៏គួរឱ្យចាប់អារម្មណ៍រហូតជាង 200 គ្រឿងក្នុងខែមីនា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជន។ នៅពេលចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់ អ្នកទិញរថយន្តកាន់តែច្រើនកំពុងជ្រើសរើស MG សម្រាប់ការធ្វើដំណើរកម្សាន្តរបស់ពួកគេ ដោយសារកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោ, ភាពជឿជាក់, ការរចនាមានភាពច្នៃប្រឌិត, តម្លៃប្រកួតប្រជែង, ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបទពិសោធន៍នៃការបើកបរដ៏ល្អ។
ជាមួយនឹងម៉ូដែលដ៏មានប្រជាប្រិយភាពឈានមុខគេក្នុងការលក់របស់ MG គឺភាគច្រើនត្រូវបានជំរុញដោយម៉ូដែលដែលលក់ដាច់បំផុតដូចជា MG ZS, MG GT, MG7 និង MG RX5 ដែលបន្តទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជំនួយវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ម៉ូដែលទាំងនេះផ្តល់នូវលក្ខណៈពិសេសទំនើបៗ និងការធានារយៈពេល 5 ឆ្នាំជាមួយនឹងតម្លៃយ៉ាងសមរម្យដែលក្លាយជាជម្រើសដ៏ល្អរបស់ប្រជាជនកម្ពុជា។
- MG ZS: ត្រូវបានគេស្គាល់ថាជារថយន្តដែលមានតុល្យភាពនៃការរចនា និងមានដំណើរការបើកបរល្អ។ រថយន្ត MG ZS គឺជាជម្រើសកំពូលក្នុងចំណោមអ្នកបើកបរនាយុគសម័យថ្មីក្នុងតម្លៃ $26,888 ប៉ុណ្ណោះ។
- MG GT & MG6: ជារថយន្តបែបស្ព័រ ដែលទាក់ទាញដល់យុវវ័យសម័យថ្មី និងគូស្នេហ៍វ័យក្មេងដែលទើបតែចាប់ផ្តើមមានគ្រួសារ។
- MG RX5: ជារថយន្តប្រភេទ SUV ដ៏អំណាច និងមានថាមពលខ្លាំង ជាពិសេសគឺមានភាពធំទូលាយ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងប្រព័ន្ធសុវត្ថិភាពខ្ពស់ ដែលពិតជាល្អឥតខ្ចោះសម្រាប់គ្រួសារដែលកំពុងស្វែងរករថយន្តថ្មីសម្រាប់គ្រួសារ ជាមួយនឹងតម្លៃសមរម្យត្រឹមតែ $35,999 ប៉ុណ្ណោះ។
ដើម្បីអបអរសាទរសមិទ្ធិផលដ៏ធំនេះ ក្រុមហ៊ុន MG Cambodia សូមប្រកាសនូវប្រូម៉ូសិនពិសេសសម្រាប់បុណ្យចូលឆ្នាំខ្មែរដែលមានដូចខាងក្រោម៖
- Happy Hour Sale – ដែលទទួលបានការផ្តល់ជូនពិសេសកាតសាំង $200!
ចំពោះអតិថិជនដែលកក់ទិញរថយន្ត MG ចាប់ពីម៉ោង 7:30 ព្រឹក ដល់ម៉ោង 9:30 ព្រឹក នឹងទទួលបានកាតសាំងចំនួន $200 ដែលធ្វើឱ្យវាកាន់តែមានតម្លៃសមរម្យក្នុងការបើកបររថយន្តក្នុងក្តីស្រមៃរបស់អតិថិជន។ ការផ្តល់ជូនតាមពេលវេលាមានកំណត់នេះ គឺលើកទឹកចិត្តអ្នកទិញរថយន្តឱ្យសម្រេចចិត្តកាន់តែលឿន ដើម្បីធានាថាពួកគាត់អាចទទួលបានរថយន្ត MG ក្នុងតម្លៃកាន់តែល្អ។ ប្រម៉ូសិនផុតកំណត់នៅថ្ងៃទី13 ខែមេសា ឆ្នាំ2025។
- ទទួលបានប័ណ្ឌទិញទំនិញនៅផ្សារ Aeon Supermarket ចំនួន $222 សម្រាប់ប្រម៉ូសិនបុណ្យចូលឆ្នាំខ្មែរ!
រាល់ការកក់ទិញរថយន្ត MG ចាប់ពីថ្ងៃនេះដល់ថ្ងៃទី13 ខែមេសា ឆ្នាំ2025 នឹងទទួលបានកាដូរបន្ថែមគឺ Aeon Gift Vouchers ដែលមានទឹកប្រាក់រហូតដល់ $222 ដែលអតិថិជនអាចរីករាយនឹងបទពិសោធន៍ទិញទំនិញសម្រាប់ទៅលេងស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាខ្មែរខាងមុខ។
- ឱកាសកោសឈ្នះរង្វាន់ជាច្រើនសម្រាប់អតិថិជន walk-in!
នៅគ្រប់សាខារបស់ MG ទាំងអស់កំពុងនាំមកនូវភាពរំភើបរីករាយដល់អតិថិជនដែលទស្សនារថយន្ត និងបើកបរសាកល្បង គឺទទួលបានសន្លឹកឆ្នោតកោសដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ភ្លាមៗ។ មិនថាអតិថិជនកំពុងសាកល្បងបើកបរ ឬគ្រាន់តែស្វែងយល់ពីម៉ូដែលចុងក្រោយរបស់ MG នោះទេ ពួកគេនឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយបន្ថែមភាពរីករាយកាន់តែច្រើនដល់បទពិសោធន៍នៃការមកដល់អគារតាំងបង្ហាញរបស់ពួកគេ។
- កម្មវិធីណែនាំអតិថិជនថ្មី Referral Program!
MG ក៏ផ្តល់ជូននូវកម្មវិធីណែនាំដែលអតិថិជនដែលធ្វើការណែនាំអតិថិជនថ្មីឱ្យទិញរថយន្ត MG នឹងទទួលបានឱកាសក្នុងការចាប់រង្វាន់ប្រចាំខែ ដើម្បីឈ្នះកាតសាំង $500 ចំនួន8រង្វាន់ជារៀងរាល់ខែ។
ជាមួយនឹងការផ្តល់ជូនពិសេសដូចជា៖ ជម្រើសបង់រំលោះសុទ្ធ100%, ផ្តល់កញ្ចប់កម្ចីដ៏ទាក់ទាញ, កម្មវិធីណែនាំអតិថិជនថ្មី, សំបុត្រឆ្នោតកោសដ៏រំភើបសម្រាប់អតិថិជនដើរចូល, ការហ្វ្រីកន្ត្រក់កាដូរ សម្រាប់អតិថីជនដែលអញ្ផើញមកទទួលរថយន្តមុនបុណ្យចូលឆ្នាំខ្មែរ, ការពង្រីកវត្តមានអគារតាំងបង្ហាញ និងបណ្តាញសេវាកម្ម After-sale បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងលក់ចេញដ៏ច្រើនគ្រឿង។ ក្រុមហ៊ុន MG Cambodia មិនត្រឹមតែលក់រថយន្តថ្មីប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគេក៏កំពុងបង្កើតចលនាមួយដែលផ្តោតលើគុណភាពផលិតផល, ទំនុកចិត្ត និងភាពទំនើបរបស់រថយន្ត។